យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់មន្រ្តីរាជការក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន
TNM(ភ្នំពេញ) ៖ យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីត១៩ សម្រាប់មន្រ្តីរាជការក្រសួងព័ត៌មាន និងអ្នកសារ ព័ត៌មានទូទាំងប្រទេស ចំនួនប្រមាណ៥ ពាន់នាក់ បានចាប់ផ្តើមដំណើរការហើយ នៅព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ ដែលរៀបចំឡើងដោយ អនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីត-១៩ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន ដែលមានវត្តមាន ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ជាប្រធាកិត្តិយស ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធានគណៈកម្មការ រួមជាមួយ ឯកឧត្តម លោកជំទាវ ជាអនុប្រធានចំនួន១១ រូប អនុប្រធានអចិន្ត្រៃ ១ រូប រួមទាំងសមាជិកជាច្រើនរូបទៀត ក្នុងស្ថាប័នក្រសួងព័ត៌មាន។
ដំណើរការចាក់វ៉ាក់សាំងនាឱកាសនេះ ត្រូវបានក្រសួងសុខាភិបាល បញ្ជូនក្រុមគ្រូពេទ្យចំនួន ២ ក្រុម មកធ្វើការចាក់ជូន មន្រ្តីរាជការ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងអ្នកសារ ព័ត៌មាន ដែលបានចុះឈ្មោះដោយស្មគ្រ័ចិត្ត ចាក់វ៉ាកសាំងបង្ការជំងឺកូវីត១៩ តាមកម្មវិធីដែលបាន គ្រោងទុកដោយ អនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីត-១៩ ក្នុងក្របខណ្ឌក្រសួង ព័ត៌មាន។
សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌក្រសួងព័ត៌មាន នាឱកាសនេះ គឺធ្វើឡើងស្របពេលជាមួយ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ (SINOVAC) នៅក្នុងក្រប ខណ្ឌទូទាំងប្រទេស លើជនគោលដៅប្រមាណ ៧៤៥,០០០នាក់៕