ប្រទេសមានច្បាប់ គ្រួសារមានវិន័យ ប៉ុន្តែហេតុអ្វីលោក ផែង វណ្ណៈ រួចខ្លួន?
មហាជនទូទាំងប្រទេសកំពុងចង់ដឹងចង់ឮថាតើនរណានៅពីក្រោយខ្នងលោក ផែង វណ្ណៈ
ដែលអាចបញ្ចៀសលោក ផែង វណ្ណៈ ឱ្យរួចពីទោសទណ្ឌដូច្នេះបាន?
តើលោក ផែង វណ្ណៈ គឺជានរណា? ភាគទី០១
ប្រជាពលរដ្ឋខ្មែរ នៅចាំបានថារាជរដ្ឋាភិបាលបានសម្រេចលុប ឈ្មោះ លោក ផែង វណ្ណៈ ចេញពីក្របខណ្ឌយោធា កាលពីឆ្នាំ ២០១៩ កន្លងទៅ តាមរយៈលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានចេញប្រកាសមួយលុបឈ្មោះ លោក ផែង វណ្ណៈ ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ។ សេចក្តីប្រកាសនោះបានសម្រេចលុបឈ្មោះ លោក ផែង វណ្ណៈ ដែលមានតួនាទីក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទ ជាវរសេនីយ៍ទោ ឬជាមន្ត្រីស័ក្កបួនកន្លះ ចេញពីក្របខណ្ឌយោធាតែម្តង ដោយសារមន្ត្រីយោធារូបនេះប្រព្រឹត្តិខុសនឹងច្បាប់លក្ខន្តិកៈ និងបទវិន័យទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ។
លោកផែង វណ្ណៈ ជាអតីតមន្ត្រីនគរបាលស័ក្ក ៤កន្លះ នៅក្រសួងមហាផ្ទៃ ប៉ុន្តែត្រូវបានប្តូរតួនាទីទៅក្រសួងការពារជាតិវិញ។ លោកក៏ជាមន្ត្រីគណបក្សប្រជាជនកម្ពុជា និងជាមន្ត្រីនគរបាលមួយរូប ដែលធ្លាប់បានបង្ហោះរូបភាពកាំភ្លើង អមដោយគ្រាប់ចំនួន៧គ្រាប់ ថានឹងសម្លាប់ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា កាលពីឆ្នាំ ២០១៣ ប៉ុន្តែមន្ត្រីយោធារូបនេះ មិនត្រូវបានចាប់ខ្លួន ឬយកមកផ្តន្ទាទោសពាក់ព័ន្ធករណីគម្រាមសម្លាប់មេបក្សប្រឆាំងនាពេលនោះឡើយ។
តើលោក ផែង វណ្ណៈ ធ្លាប់រងបណ្តឹងអ្វីខ្លះ?
សូមរងចាំតាមដានបន្តភាគទី០២/ ធីអិនអឹម ព័ត៍មានពិត គ្រប់ទីកន្លែង