អត្ថប្រយោជន៍ ៨ យ៉ាងនៃស៊ុបប៉េងប៉ោះ

ក្រៅពីរសជាតិឆ្ងាញ់ផ្លែប៉េងប៉ោះសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុរុក្ខជាតិដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ។ យោងតាមផ្នែកវិទ្យាសាស្ត្រ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍ ៨ យ៉ាង​នៃ​ស៊ុប​ប៉េងប៉ោះ ៖  ១. មានជីវជាតិខ្ពស់   ស៊ុបប៉េងប៉ោះមានកាឡូរីទាប, ប៉ូតាស្យូមខ្ពស់, វីតាមីន C K A និងសារធាតុលីកូពីនដែលជាសមាសធាតុផ្ដល់នូវអត្ថប្រយោជន៍សុខភាពជាច្រើនដល់អ្នកបរិភោគ ។  ២. សម្បូរទៅដោយសារធាតុប្រឆាំង     អុកស៊ីតកម្ម   ការទទួលទានស៊ុបប៉េងប៉ោះគឺជាវិធីដ៏ល្អមួយដើម្បីទាញយកអត្ថប្រយោជន៍ពីសមត្ថភាពប្រឆាំងអុកស៊ីតកម្ម ពួកវាសម្បូរទៅដោយសារធាតុលីកូពីន, សារធាតុ Flavonoids, វីតាមីន C E, និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗទៀត ។  ៣. អាចប្រឆាំងនឹងជំងឺមហារីក    លីកូពីន និង carotenoids ដែលមាននៅក្នុងស៊ុបប៉េងប៉ោះអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតនិងសុដន់ ។ សូមបញ្ជាក់ដែរថាប៉េងប៉ោះ​ឆ្អិន​​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ប៉េងប៉ោះ​ឆៅ ។៤. ជំនួយស្បែក និងភ្នែក   សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែប៉េងប៉ោះអាចការពារស្បែករបស់អ្នកពីការរលាកដោយសារពន្លឺព្រះអាទិត្យ និងបន្ថយហានិភ័យអន់ភ្នែកតាមអាយុ ។  ៥. ជំនួយឆ្អឹង  សារធាតុលីកូពីន​ជួយ​រក្សា​ឆ្អឹង​ឱ្យ​រឹងមាំ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​បាក់​ឆ្អឹង ​។  ៦. អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង   សារធាតុ carotenoid និង​វីតាមីន C របស់​ស៊ុប​ប៉េងប៉ោះ​អាច​ជួយ​កាត់​បន្ថយ​​ហានិភ័យ​​ជំងឺ​បេះដូង​ ​។៧. អាចបង្កើនសមត្ថភាពបន្តពូជរបស់បុរស លីកូពីនអាចជំនួយនូវប៉ារ៉ាម៉ែត្រមេជីវិតឈ្មោលដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការមានកូនរបស់បុរស។  ៨. បង្កើនភាពស៊ាំ   ស៊ុប​ប៉េងប៉ោះ​មួយ​ចាន​ក្តៅ​អាច​ជួយ​យើង​ឱ្យ​បាន​ធូរស្រាល​នៅ​ពេល​អ្នក​​ស្ថិត​នៅ​ក្រោម​អាកាសធាតុប្រែប្រួល ដោយសារ​វត្តមាននៃ carotenoid និង​វីតាមីន C ៕  សម្រួលដោយ   ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង