សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ ខេត្ត​ស្ទឹងត្រែង​!

សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ​ជាតំបន់ព្រៃលិចទឹកធម្មជាតិ និងតំបន់ប្រវត្តិសាស្រ្ត ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង
សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ​ មានទេសភាពស្រស់ស្អាត ខ្សាច់ស ជាជម្រកសត្វ ស្លាប ត្រីជិតផុតពូជ និងជីវៈចម្រុះដ៏ច្រើនប្រភេទ ស្ថិតក្នុងតំបន់រ៉ាមសារ ។ តំបន់រ៉ាមសារនេះ ជាតំបន់មានសក្តានុពលទេសចរណ៍ ដោយសារសម្បូរកោះ ដូចជាកោះហាន កោះថ្មកំបោរ កោះសារឃូន កោះទន្សាយ និងកោះពូថៅ តំបន់ទាំងនេះ ភាគច្រើនសម្បូរភ្ញៀវចាប់អារម្មណ៍ សំបូរដោយព្រៃទេសភាព បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកំសាន្តតាមដងទន្លេមេគង្គ និងស្វែងយល់ពីរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន និងសហគមន៍ព្រៃឈើ ដែលមានប្រហែល១៦កន្លែង ក្នុងការរីករាយកំសាន្ត តាមបណ្តោយទន្លេមេគង្គ។ យើងអាចធ្វើដំណើរពីស្ពានសេកុង ខេត្តស្ទឹងត្រែង ចម្ងាយប្រមាណ ៥៣គីឡូម៉ែត្រ ទើបទៅដល់សហគមន៍ផ្ទាល់ និងយើងអាចបន្តដំណើរតាមទូកទៅលេងតាមកោះនីមួយៗ។    សម្រួលដោយ  ទៀង បុណ្ណរី
      
អត្ថបទដែលជាប់ទាក់ទង