លោក សុខ បូរ៉ា ប្រធាននាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី ក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលរំលឹកស្តីពី “ការសម្រុះសម្រួលវិវាទគ្រួសារប្រកបដោយការឆ្លើយតបនឹងយេនឌ័រ”
92
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣, ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ និងតាមការ ចាត់តាំងពី ឯកឧត្ដម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី, លោក សុខ បូរ៉ា ប្រធាននាយក ដ្ឋាន ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី បានអញ្ជើញជាអធិបតីនៅក្នុងវគ្គបណ្ដុះបណ្ដាលរំលឹកស្តីពី ស្តីពី ” ការសម្រុះសម្រួលវិវាទគ្រួសារប្រកបដោយការឆ្លើយតបនឹងយេនឌ័រ” នៅសណ្ឋាគារសាន់វ៉េ ដែលវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំដោយមានកិច្ចសហការរវាងក្រសួងយុត្តិធម៌ និងអង្គការនារីដើម្បីសន្តិភាព។
វគ្គបណ្តុះបណ្តាល ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តម ប៉ូច សោភ័ណ សមាជិកក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌និងកញ្ញា អីសស្ទើរ ពិសីយ៉េម ប្រធានកម្មវិធីយេនឌ័រ នៃអង្គការនារីដើម្បីសន្តិភាព ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី ជាប្រធាន អនុប្រធាន និងមន្រ្តីនៃការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន មកពី ខេត្តកំពត (ស្រុកឈូក ស្រុកកំពង់ត្រាច និងស្រុកជុំគិរី) ខេត្តកំពង់ឆ្នាំង (ស្រុកបរិបូរណ៍ ស្រុករលៀប្អៀ និងស្រុកកំពង់ត្រឡាច ) និងខេត្តត្បូងឃ្មុំ (ស្រុកក្រូចឆ្មារ និងស្រុកតំបែរ) សរុបប្រមាណជាង ២៥រូប និងមន្រ្តីការិយាល័យការពារផ្នែកច្បាប់នៃមន្ទីរកិច្ចការនារីនៃខេត្តទាំង ៣ ចំនួន ៣ រូប។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៤ គឺ
– រំលឹកអំពីជំនាញសម្រុះសម្រួល និងគោលការណ៍សំខាន់ៗនៃការសម្រុះសម្រួលវិវាទគ្រួសារប្រកបដោយការឆ្លើយតបនឹងយេនឌ័រ
– ឆ្លុះបញ្ចាំងពីចំណុចល្អៗ ដែលបានអនុវត្តកន្លងមក និងចំណុចដែលត្រូវបំពេញបន្ថែម ព្រមទាំងបញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងការអនុវត្តកន្លងមក
– ណែនាំអំពីទិដ្ឋភាពទូទៅនៃការរៀបចំគោលការណ៍ណែនាំប្រតិបត្តិការសម្រាប់ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន, ការចងក្រងជាក្រុមក្នុងការផ្ញើរបាយការណ៍, ការកត់ត្រាសំណុំរឿងវិវាទ, ទម្រង់បែបបទ និងព័ត៌មានផ្សេងៗ
– ពិភាក្សាលើផែនការសកម្មភាព និងការត្រៀមរៀបចំបោះពុម្ព និងផ្សព្វផ្សាយឯកសារជំនួយស្មារតីពាក់ព័ន្ធនឹងការសម្រុះសម្រួលវិវាទ។ បិទវគ្គបណ្ដុះបណ្ដាល លោក សុខ បូរ៉ា ប្រធាននាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលរំលឹកស្តីពី “ការសម្រុះសម្រួលវិវាទគ្រួសារប្រកបដោយការឆ្លើយតបនឹងយេនឌ័រ” រាជធានីភ្នំពេញ ៖ នារសៀល ថ្ងៃអង្គារ ៩កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣, តាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី លោក សុខ បូរ៉ា ប្រធាននាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ អញ្ជើញជាគណៈអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលរំលឹកស្តីពី “ការសម្រុះសម្រួលវិវាទគ្រួសារប្រកបដោយការឆ្លើយតបនឹងយេនឌ័រ”។ កម្មវិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ, ឯកឧត្តម ប៉ូច សោភ័ណ សមាជិកក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ និងកញ្ញា អីសស្ទើរ ពិសីយ៉េម នាយិការស្តីទីនៃអង្គការនារីដើម្បីសន្តិភាព។
នៅចុងបញ្ចប់នៃកម្មវិធី ក៏មានប្រគល់នូវលិខិតបញ្ជាក់ការសិក្សាបញ្ចប់វគ្គបណ្តុះបណ្តាលជូនដល់សិក្ខាកាមចូលរួមទាំងអស់ផងដែរ។ សម្រួលដោយ ទៀង បុណ្ណរី