ចាប់មនុស្ស១៥នាក់ដែលផលិតទឹកឃ្មុំក្លែងក្លាយ២០០លីត្រក្នុងខេត្តរតនគិរី ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ មហាជនសង្ស័យថាជាថ្នូអ្វីមួយហើយ គ្រាន់តែចាប់លែងចាប់លែងបែបនេះ!
ផ្សាយចេញពីរាជធានីភ្នំពេញ ខេត្តរតនគិរី៖ តើប្រជាពលរដ្ឋប៉ុន្មាននាក់ដែលរងការប្រើប្រាស់ទឹកឃ្មុំក្លែងក្លាយនេះ ដោយឡែកកាលពីព្រលប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ លោក នូវ ដារ៉ា ស្នងការរងខេត្តប្រឆាំងបទល្មើសសេដ្ឋកិច្ចដឹកនាំដោយ លោក ងិន ពេជ្យ អយ្យការអមសាលាដំបូងខេត្ដរតនីរីបាន ចុះបង្ក្រាបការផលិតទឹកឃ្មុំក្លែងក្លាយ នៅចំណុចផ្ទះសំណាក់មិត្តភាពសំណាងល្អក្នុងភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន ១៥នាក់ និងដករហូតវត្ថុតាង មួយចំនួនរួមមាន ម៉ូតូចំនួន ១៥គ្រឿង ទឹកឃ្មុំផលិតរួចប្រមាណ ២០០លីត្ររួមនឹងវត្ថុធាតុដើមសម្រាប់ការផលិតមួយចំនួន និងបានបញ្ជូនជនសង្ស័យរួមនឹងវត្ថុតាងទៅកាន់ស្នងការដើម្បីសាកសួរកសាងសំណុំរឿងទៅតុលាការ ។ តែជនសង្ស័យចំនួន១៥នាក់ដែលពាក់ព័ន្ធ ត្រូវបានមេធាវីការពារក្ដីធ្វើការដោះលែងឱ្យនៅក្រៅឃុំ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ការដោះលែងនេះគឺធ្វើឡើងបន្ទាប់ពីទទួលបានការយល់ព្រមពី ព្រះរាជអាជ្ញា និងស្នការខេត្តរួចរាល់ព្រមទាំងដោយផ្អែកទៅលើមាត្រា ១០ និងមាត្រា ៤១ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ រឿងនេះយើងនឹងណែនាំអប់រំកែប្រែពួកគេ និងទៅថ្ងៃក្រោយបើតុលាការថាត្រូវកាបន្តនីតិវិធីគឺយើងដំណើរការជូនតាមកាស្នើសុំរបស់តុលាការ»។ជុំវិញរឿងរ៉ាវការដោះលែងខាងលើនេះ មហាជនដែលរស់នៅខេត្ដរតនគិរី បានលើកឡើងថាវាជាទង្វើមួយដែលហាក់ផ្តល់ឱកាសឱ្យក្រុមជនសង្ស័យទាំងនោះ មិនរៀងចាលទេ គួរណាស់ដាក់
ទារណ្មកម្មអោយបានយូរបំផុត តែកុំអោយមានការផាកពិន័យប្រាក់អ្វីទេ ។ ម៉្យាងវិញទៀតមហាជនក៏បានសម្តែងនៅការព្រួយបារម្ភជាខ្លាំង ខណៈទឹកឃ្មុំដែលគេផលិតរួចនោះពុំបានអោយមន្រ្តីជំនាញធ្វើការពិនិត្យឱ្យបានត្រឹមត្រូវ តើវាអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ដែរ ឬយ៉ាងណានោះទេ។ បើបងប្អូនប្រិយមិត្តយល់ឃើញថាទិញមកពីតំបន់នោះ ឬការបញ្ជាទិញ បើអាចគួរបោះចោលចុះទើបអាចបញ្ជៀសការប៉ះពាលសុខភាពទូទៅ។ សម្រួលដោយ ទៀង បុណ្ណរី