មានសកម្មភាពជីកកាយដីភ្នំទ្រុងអណ្ដើក ស្រុកដំណាក់ចង្អើរ ខេត្តកែប
នារសៀលថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ ២០២៣ នេះភ្នំទ្រុងអណ្តើកបានរងការកាយទន្ទ្រានយកអាចម៍ដីទៅលក់យ៉ាងអាណាធិបតេយ្យ ឬមួយអាជ្ញាធរមូលដ្ឋានមើលរំលងជាមួយ និងមន្ត្រីជំនាញទុកជាឆ្នាំងបាយដូច្នេះហើយ លោកអភិបាលខេត្តកែប និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ ជួយចាត់មន្ត្រីជំនាញឱ្យពិនិត្យមើលផង។ បើតាមប្រភពមួយសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា សកម្មភាពកាយដីនៅភ្នំទ្រុងអណ្ដើកដែលស្ថិតនៅភូមិក្នុងចំការចេក ឃុំពងទឹក ស្រុកដំណាក់ ចង្អើរ ខេត្ត កែប ឬមួយអាជ្ញាធរ និងមន្ត្រីជំនាញនៅដ្ឋានទុកជាឆ្នាំបាយទេដឹង។ ប្រភពមួយទៀតបានបន្តថា សកម្មភាពកាយដីនៅចំណុចជើងភ្នំទ្រុងអណ្តើកនេះ ភូមិ ឃុំ ខាងលើនេះ បានធ្វើសកម្ម ភាព ជាច្រើនថ្ងៃ កន្លងមកហើយ។ ប៉ុន្តែអាជ្ញាធរ និងមន្ត្រីជំនាញហាក់បីដូចជាមិនសូវយកចិត្តទុកដាក់ ទាល់តែសោះ ឬមួយក៏អាជ្ញាធរ និងមន្ត្រីជំនាញបានខ្លាចអំណាចថៅកែជាម្ចាស់គ្រឿងចក្រយ៉ាងនោះមែន។ លោក ឆាង ឆៃ អភិបាលស្រុក ដំណាក់ ចង្អើរ បានបានថ្លែងប្រាប់អ្នកសាព័ត៌មានថា ចាំលោកឱ្យក្រុមការងារ និងជំនាញចុះទៅពិនិត្យមើលរីឯចំណែកលោកស្រីប្រធានមន្ទីររ៉ែថាមពល ខេត្តកែប បានថ្លែងប្រាប់ព័ត៌មានយើងនៅរសៀលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ដដែលថា លោកស្រី ពុំបាន ដឹងទាល់តែសោះ អំពីរឿងបញ្ហាគ្រឿងចក្រកាយ ដី នៅជើងភ្នំទ្រុងអណ្តើកខាងលើនេះទេ លោកស្រីប្រធានមន្ទីររ៉ែថា នឹងចាត់ឱ្យក្រុមការងារ ជំនាញចុះទៅពិនិត្យ និងស្រាវជ្រាវរក ម្ចាស់ គ្រឿងចក្រទាំងនោះ តើចេញមកពីប្រភពណាខ្លះដែរ។ ទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋបានចាត់ទុក អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ អត់មានសមត្ថភាពអនុវត្តច្បាប់នៅក្នុងការងាររបស់ខ្លួននោះឡើយ៕ សម្រួលដោយ ទៀង បុណ្ណរី