ក្រុមហ៊ុនដូនពេញ ត្រេឌីង បានចូលរួមចំណែកជាមួយសង្គមវិស័យអប់រំនិង កីឡានូវទឹកស្ព្រីងប្រូវីដាចំនួន៦០កេសទៅដល់កីឡាករជើងឯកដែលទទួលបានជ័យលាភីលេខ១ កីឡា ចេញផ្សាយ ថ្ងៃទី 18 ខែ កុម្ភៈ ឆ្នាំ 2023 72 ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះកម្មវិធី “ប្រកួតកីឡាពានរង្វាន់ជើងឯក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ” បានបញ្ចប់នៃការប្រគួតដ៏ស្វិតស្វាញដោយសុវត្ថិភាពជាស្ថាពរ និងបានរកឃើញក្រុមកីឡាករជើងឯកក្នុងការប្រកួតនោះផងដែរ បន្ទាប់ពីមានការឆ្លងកាត់នៃការប្រកួត អស់រយៈពេលជាច្រើនខែកន្លងទៅនេះក៏បានរកឃើញក្រុមពានរង្វាន់ជើងឯកប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ជាមួយនេះដែរក្រុមហ៊ុនដូនពេញ ត្រេឌីង ឯ.ក ក៏មានរង្វាន់លើកទឹកចិត្តដល់ក្រុមកីឡាករជើងឯកដែលទទួលបានជ័យលាភីលេខ១ នូវទឹកស្រ្ពីងប្រូវីដា ចំនួន 60កេសបន្ថែម និងធ្វើការប្រគល់លិខិតថ្លែងអំណរគុណដល់និស្សិតស្ម័គ្រចិត្ត ដែលបានខិតខំជួយបម្រើការក្នុងកម្មវិធីផងដែរ។ ដូចនេះក្រុមហ៊ុនដូនពេញ ត្រេឌីង ឯ.ក ពិតជាមានសេចក្តីសោមន្សរីករាយ ក្នុងការសហការឧបត្ថម្ភ រីករាយនឹងចែករំលែក នូវអំពើល្អ ការថែទាំសុខភាព និងការលើកស្ទួយនូវវិស័យកីឡាផងដែរ ជាមួយការអរគុណចំពោះកិច្ចសហ ការរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុនដូនពេញ ត្រេឌីង ឯ.កដែលមាន ប្រូវីដាទឹកស្ព្រីងធម្មជាតិ ជាទឹកស្រ្ពីងដំបូងគេនៅកម្ពុជា។ សម្រួលដោយ ទៀង បុណ្ណរី 72 ចែករំលែក