សម្ដេចតេជោៈ សម្រេចលុបអាជ្ញាប័ណ្ណVOD ដោយមិនកែប្រែ បើទោះបីជាVOD សូមទោសទាំងកណ្ដាលយប់!

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣.០២.២០២៣។  បានបញ្ជាក់ថាៈ សម្ដេចមិនកែប្រែឡើយ ចំពោះការលុបអាជ្ញាប័ណ្ណវិទ្យុ VOD បើទោះបីជាVOD ទើបនឹងធ្វើការសូមទោស ទាំងកណ្ដាលយប់ក៏ដោយ។ការសម្រេចលុប អាជ្ញាប័ណ្ណវិទ្យុ VOD ដោយមិនកែប្រែពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នៅពេលនេះ។ បន្ទាប់ពី VOD មិនបានធ្វើការសូមទោសឡើយ កាលពីល្ងាចថ្ងៃទី១២.០២.២០២៣ម្សិលមិញ។ ដោយVOD គ្រាន់តែចេញលិខិត របៀបវែកញែករកខុសត្រូវ ដែលសម្ដេចមិនអាចទទួលយកបាន!។ សម្ដេចតេជោ ហ៊ុន សែន«យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។  ហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។តើឈឺណាស់ទៅឬក្រោយត្រូវមួយកំភ្លៀង?មុនត្រូវមួយកំភ្លៀងគិតណាស់រឿង
កិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផងតែក្រោយត្រូវមួយកំភ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូមទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ។
ខ្ញុំហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ។
ស្ថាបន័មានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូចដែលបានប្រគល់កាលពីល្ងាចថ្ងៃ១២កុម្ភៈ២០២៣ ដោយគ្មានការកែប្រែ។
សម្រាប់បងប្អូនដែលបាត់បង់ការងារត្រូវបន្ទោសមេដឹកនាំបងប្អូនឬប្រទេសម្ជាស់លុយដែលកសាងកំហុសតាំងពីការផ្សាយព័ត៌មាន មូលបង្កាច់រហូតដល់ល្ងង់មិនចេះ ទទួលខុសត្រូវលើការសូមទោស ធ្វើឲ្យបងប្អូនបាត់បង់ការងារធ្វើ»។              សូមជម្រាបថាៈ ថ្មីៗនេះសារព័ត៌មាន VOD បានផ្សព្វផ្សាយថាៈ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេចតេជោ ដើរតួនាទីជំនួសឪពុក ។
ដោយចុះហត្ថលេខា ផ្ដល់ជំនួយទៅប្រទេសទួរគឺ ដែលកំពុងរងគ្រោះដោយសាររញ្ជួយដីធ្ងន់ធ្ងរ។  ក្នុងនោះលោក ហ៊ុន ម៉ាណែត ក៏បានបញ្ចេញប្រតិកម្មផងដែរ ជុំវិញការផ្សាយមួយនេះ។  ជុំវិញការផ្ដល់ជំនួយនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាៈកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេច សម្រេចផ្តល់ជំនួយមនុស្សធម៌ ចំនួន១០ម៉ឺនដុល្លារ ដល់ប្រទេសទួរគី ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក ដែលកើតចេញ ពីគ្រោះរញ្ជួយដី។  ពោលគឺ មិនមែនលោក ហ៊ុន ម៉ាណែត ជាអ្នកសម្រេចផ្ដល់ជំនួយ ឬដើរតួនាទីជំនួសសម្ដេចឡើយ!។  សូមជម្រាបថាៈ ចំនួនអ្នកស្លាប់ដោយសារ រញ្ជួយដីនៅទួរគី និងស៊ីរី កើនឡើងជិត៣០.០០០នាក់ហើយ៕   សម្រួលដោយ ទៀង បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង