លោក គីម ហាក់ ពិតជាខ្លាំងមែនហ៊ាន ចាក់ដីយកចំណីព្រែកព្រៃកោងកាង តើអាជ្ញាធរមូលដ្ឋានហ៊ានដកតំណែងទេ ឬហ៊ានអនុវត្តច្បាប់ដែលបានចែងដែរឬទេ?

ថ្មីៗនេះ លោកគីម ហាក់ ជាមេភូមិ១ ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហ៊ានណាស់ ដោយអំណាចទាំងលុយនិងតួរនាទី ហ៊ានចាក់ដីយកព្រែព្រៃកោងកាងស្ទើគ្មានសល់អ្វីទាំងអស់ សឹងអស់មួួយភូមិ ហើយក៏គ្មានអាជ្ញាធរណាហ៊ានមកក្អកបានឡើយ មហាជនរងចាំមើលថា តើចំណាត់ការរបស់លោកចៅហ្វាយស្រុកស្ទឹងហាវនោះ ហ៊ានអនុវត្តតាមច្បាប់ដែរឬទេ ឬមួយធ្វើជាចៅហ្វាយស្រុក ខ្លាចមេភូមិទៅវិញ។  មហាជនចាំមើលបន្ទាប់ពីការផ្សាយសារព័ត៌មានជាច្រើនអង្គភាព ប្រហាក់ប្រហែលគ្នា ហើយមន្រ្តីសាលាស្រុកក៏ទទួលស្គាល់ថាលោក គីម ហាក់ មេភូមិ១នេះ ពិតជាគ្មានលិខិតស្នាមស្របច្បាប់ណាក្រៅពីលិខិតទិញលក់គ្នាឯងនោះទេឬហៅថាបុគ្គលនិងបុគ្គល។  ប្រជាពលរដ្ឋបានប្រាប់អង្គភាពធីអិនអឹមថា មន្រ្តីបែបនេះទុកក៏មិនចំណេញដកចេញក៏មិនខាតតេ ហើយករណីខាងលើនេះ មហាជនរងចាំមើលថា តើលោកចៅហ្វាយស្រុកហ៊ានដកមេភូមិ១ ណុងបានដែរឬទេ ឬក៏ចាំតែបទបញ្ជាពីលោកអភិបាលខេត្តព្រះសីហនុ បានហ៊ានធ្វើ?  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង