រដ្ឋបាលប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានចាត់ឲ្យក្រុមការងារ ប៉ុស្តិ៍ចំនួន០៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី សុវណ្ណនាយរងប៉ុស្តិ៍ តំណាងឲ្យលោក ឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍

នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋបាលប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានចាត់ឲ្យក្រុមការងារ ប៉ុស្តិ៍ចំនួន០៤នាក់ តំណាង ឲ្យលោក ឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី សុវណ្ណ នាយរងប៉ុស្តិ៍ ចុះសួរសុខទុក្ខលោកវរសេនីយ៍ឯក សុខ សំអាន ដែលមានជំងឺស្ទះសរសៃរឈាមបេះដូង បាននឹងកំពុងសម្រាកព្យាបាលនូវគេហដ្ឋាន ផ្ទះលេខFT33 ផ្លូវFT បុរីចតុមុខគំរោងទី2 ស្ថិតក្នុងភូមិព្រែកតាកូវ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល  ក្នុងការចុះសួរសុខទុក្ខនេះផងដែរ លោកវរសេនីយ៍ឯក ស្រី សុវណ្ណ  នាយរងប៉ុស្តិ៍ព្រមទាំងក្រុមការងារបាននាំយកថវិកា និងភេសជ្ជៈមួយចំនួនដែលបានមកពីការជួយឧបត្ថម្ភផ្ទាល់របស់លោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍ និងមន្ត្រីក្រោមឱវាទជូនដល់ លោកវរសេនីយ៍ឯក សុខ សំអាន នាយរងប៉ុស្តិ៍ដែលមានជំងឺស្ទះសរសៃរឈាមបេះដូងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាននោះ រួមមាន ៖ ថវិកា – ជាប្រាក់ដុល្លារចំនួន ១,០០០ ដុល្លារ -ប្រាក់បាតចំនួន ១៨,៧០០ បាត-ប្រាក់រៀលចំនួន ១,២១៥,០០០ រៀល-ទឹកដោះគោឆៅ,ទឹកត្រចៀកកាំ,ទឹកសុទ្ធ ជាច្រើនយួនិងច្រើនកេសផងដែរ។ ជានិច្ចកាលលោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត តែងយកចិត្តទុកដាក់ចំពោះមន្រ្តីក្រោមឳវាទដែលជួបការលំបាក មានជីវភាពខ្វះខាត និងមានជម្ងឺជាដើម ហើយលោកតែងតែបរិច្ចាកថវិកាផ្ទាល់ខ្លួន ដើម្បីឧបត្ថម្ភដល់មន្ត្រីដែលជួបការលំបាកគ្រប់ៗគ្នា ជាក់ស្ដែងដូចជា លោកវរសេនីយ៍ឯក សុខ សំអាន នាយរងប៉ុស្តិ៍ ដែលដែលមានជំងឺស្ទះសរសៃរឈាមបេះដូង កំពុងសម្រាក នៅក្នុងពេលនេះ។   ជាចុងក្រោយ លោកវរសេនីយ៍ឯក សុខ សំអាន នាយរងប៉ុស្តិ៍ និងក្រុមគ្រួសារក៏ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់លោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍ដែលតែងតែយកចិត្តទុកដាក់ជួយទុក្ខធុរៈដល់មន្រ្តីក្រោមឳវាទដែលជួបការលំបាក មានជីវភាពខ្វះខាត និងមានជម្ងឺ ហើយក៏សូមអរគុណដល់លោកនាយរងប៉ុស្តិ៍និងក្រុមការងារទាំងអស់ផងដែរដែលបាននាំយកថវិកាមកជូនលោកដល់គេហដ្ឋាន។ ​ សូមគោរពជូនពរលោកឧត្ដមសេនីយ៍ត្រីអ៉ី ចំរើន នាយប៉ុស្តិ៍ និងលោកនាយរងប៉ុស្តិ៍ជួបប្រទះតែសេចក្តីសុខ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចចៀសផុតពីជម្ងឺផ្សេងៗ៕ សម្រួលដោយ ទៀង បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង