ឯកឧត្ដម ស ថេត៖ ក្នងនាមជានគរបាលជាតិត្រូវតែគោរព និងអនុវត្តវិន័យឲ្យបានត្រឹមត្រូវ
ក្នុងនាមជាកងកម្លាំងនគរបាលជាតិ គឺត្រូវតែគោរព និងអនុវត្តវិន័យរបស់កងកម្លាំងឲ្យបានខ្ជាប់ខ្ជួន ដើម្បីមុខម៉ាត់ និងកិត្តិយសរបស់នគរបាលជាតិ។ នេះជាការណែនាំរបស់ ឯកឧត្ដមស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ។ ក្នុងពេលដឹកនាំកងកម្លាំងប្រជុំជួរ និងគោរពទង់ជាតិ នៅព្រឹកថ្ងៃចន្ទនេះ ឯកឧត្ដម ស ថេត បាន ណែនាំដល់កងកម្លាំងទាំងអស់ត្រូវកាត់សក់ឲ្យខ្លី និងស្លៀកពាក់ស្អាតបាត សមរម្យជាកងកម្លាំងនគរបាលជាតិ។ ឯកឧត្ដម ស ថេត បន្ថែមថា កត្តាដែលសំខាន់នោះ គឺការចូលរួមគោរព និងអនុវត្តវិន័យរបស់កងកម្លាំងឲ្យបានខ្ជាប់ខ្ជួន ដើម្បីមុខម៉ាត់ និងកិត្តិយសរបស់នគរបាលជាតិ។ ការណែនាំបែបនេះគឺមិនមែនជាលើកទី១ឡើយ តែជារឿយៗ ជាពិសេសក្នុងពេលដឹកនាំការគោរពទង់ជាតិនៅស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្ដម ស ថេត តែងតែបានណែនាំដល់លោក-លោកស្រីជាស្នងការរង លោក-លោកស្រីនាយការិយាល័យ និងកងកម្លាំងនគរបាលរាជធានីភ្នំពេញត្រូវប្រកាន់នូវវិន័យ និងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ មានសាមគ្គីភាពផ្ទៃក្នុង ដើម្បីធានារក្សាបាននូវសេចក្ដីថ្លៃថ្នូរក្នុងនាមជាកងកម្លាំងនគរបាលជាតិ៕ សម្រួលដោយ ទៀង បុណ្ណរី