ទូកស្មាច់និងម៉ាសុីនចំនួន 2 គ្រឿងខណ្ឌជលផលខេត្តស្ទឹងត្រែង ចែកជូនដល់គណៈកម្មការសហគមន៍នេសាទទុក្ខចុះបង្ក្រាបបទល្មើស
TNM(ខេត្តស្ទឹងត្រែង) ៖ នៅរសៀលថ្ងៃទី 30 ខែមីនា ឆ្នាំ 2021 ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានផ្តល់ទូកស្មាច់រួមនិងម៉ាសុីនចំនួន 2គ្រឿង ទៅដល់គណៈកម្មការសហគមន៍នេសាទ ដើម្បីទុក្ខគ្រាន់ជាប្រយោជន៍ក្នុងការបម្រើការងារចុះទប់ស្កាត់បទល្មើសដែលកើតមានឡើងនៅក្នុងតំបន់អភិរក្សទន្លេមេគង្គ នៃខេត្តស្ទឹងត្រែង។
លោក សា ថាន ជាប្រធានសហគមន៍ភូមិកោះជ្រឹមបានផ្ដល់កិច្ចសម្ភាសន៍ឲ្យដឹងថា ក្រោយពីទទួលបានទូករួមនឹងម៉ាស៊ីនចំនួន2គ្រឿង ពីរខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង ខាងសហគមន៍របស់លោក នឹងយកសម្ភារៈទាំងនេះយកទៅធ្វើជាមធ្យោបាយជិះចុះល្បាតតាមដងទន្លេមេគង្គដើម្បីចុះបង្ក្រាបបទល្មើសដែលកើតមាននៅក្នុងតំបន់អភិរក្សដែលលោកគ្រប់គ្រង។ លោកប្រធានសហគមន៍នេសាទកោះជ្រឹមបានបញ្ជាក់ថាសម្រាប់ការចុះល្បាតជិះទូកទាំងយប់ទាំងថ្ងៃគឺដើម្បីចុះចាប់ក្រុមដែរប្រព្រឹត្តបទល្មើសឆក់ត្រី ដាក់មង សន្ទូច នៅក្នុងតំបន់អភិរក្ស ក្រោយមកយើងឃើញថាបទល្មើសនៅក្នុងតំបន់នោះមានការថយចុះក្នុងរយៈពេលចុងក្រោយនេះជាចុងក្រោយលោកប្រធានសហគមន៍ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋសុំចូលរួមធ្វើការអភិរក្សត្រីមេពូជនៅតំបន់ត្បូងខ្លាកោះជ្រឹមនិងកុំប្រើប្រាស់នៅឧបករណ៍នេសាទណាដែរផ្ទុយនឹងច្បាប់ហាមឃាត់ពីព្រោះវាធ្វើឱ្យផលត្រីកាន់តែថយចុះនិងអ្នកប្រព្រឹត្តបទល្មើសត្រូវផ្ដន្ទាទោសតើមាននីតិវិធីច្បាប់ទៀតផង។
ចំណែក លោក វង្ស សាវឿន ជានាយរងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោកបានផ្តល់កិច្ចសម្ភាសន៍ចំពោះមុខអ្នកសារព័ត៌មានឲ្យដឹងថា ខណ្ឌរដ្ឋបាលជលផលខេត្ត បានចែកទូកស្មាច់ម៉ាសុីនចំនួន 2គ្រឿង ទៅដល់សហគមន៍នៅភូមិត្បូងខ្លានិងភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលនៅជាប់នឹងព្រំប្រទល់ស្រុកសំបូរ ខេត្តក្រចេះ ក្នុងគោលបំណង ដើម្បីបង្កើនក្នុងការចុះល្បាតរបស់គណៈកម្មការសហគមន៍នេសាទនៅតំបន់អភិរក្សទាំងនោះ ជាពិសេស នៅអន្លង់អភិរក្សថ្មធំ ក្នុងភូមិត្បូងខ្លាតែម្តង គ្រាន់បាននៅសល់ត្រីមេពូជ ទុកឲ្យកូនចៅជំនាន់ក្រោយៗទៀតបានហូបត្រីធម្មជាតិ ៕(ពុទ្ធា ស្ទឹងត្រែង)