លោកវរសេនីយ៍ឯក អ៊ុក ស្រូយនាយរងប៉ុស្តិ៍តំណាងឲ្យលោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បាននាំនូវអំណោយមួយចំនួន ជូនដល់លោកវរសេនីយ៍ឯក ជុំ សារ៉េត នាយរងប៉ុស្តិ៍ ដែលមានជំងឺលើសសម្ពាធឈាម កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។

នៅវេលាម៉ោង១៥:៣០នាទីរសៀលក្រុមការងាររបស់ប៉ុស្តិ៍ចំនួន០៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ុក ស្រូយ នាយរងប៉ុស្តិ៍ បានចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក ជុំ សារ៉េត នាយរងប៉ុស្តិ៍ ដែលមានជំងឺលើសសម្ពាធឈាម កំពុងសម្រាកព្យាបាល នៅគេហដ្ឋាន ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។     ក្នុងការចុះសួរសុខទុក្ខនេះផងដែរ លោកនាយរងប៉ុស្តិ៍ បាននាំយកនូវថវិកា ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ដែលជាជំនួយឧបត្ថម្ភរបស់លោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ជូនដល់ លោកវរសេនីយ៍ឯក ជុំ សារ៉េត នាយរងប៉ុស្តិ៍ ដែលកំពុងសម្រាកព្យាបាល នៅគេហដ្ឋាន នោះ រួមមាន៖ ថវិកាចំនួន- ១,០១០ដុល្លារ-ប្រាក់បាតចំនួន ៤៩,១០០បាត-ប្រាក់រៀលចំនួន ១,១៩០,០០០រៀល -ទឹកដោះគោឆៅ,ទឹកត្រចៀកកាំ ,ទឹកក្រូច ,ទឹកសុទ្ធ ជាច្រើនកេសផងដែរ។ ជានិច្ចកាលលោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត តែងយកចិត្តទុកដាក់ចំពោះមន្រ្តីក្រោមឳវាទដែលជួបការលំបាក និងជីវភាពខ្វះខាត ហើយលោកតែងតែបរិច្ចាកថវិកាផ្ទាល់ខ្លួន ដើម្បីឧបត្ថម្ភដល់មន្ត្រីដែលជួបការលំបាកគ្រប់ៗគ្នា ជាក់ស្ដែងដូចជា លោកវរសេនីយ៍ឯក ជុំ សារ៉េត នាយរងប៉ុស្តិ៍ ដែលមានជំងឺលើសសម្ពាធឈាម កំពុងសម្រាក នៅក្នុងពេលនេះ។   ជាចុងក្រោយ លោកវរសេនីយ៍ឯក ជុំ សារ៉េត នាយរងប៉ុស្តិ៍ និងក្រុមគ្រួសារក៏ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់លោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍ដែលតែងតែយកចិត្តទុកដាក់ជួយទុក្ខធុរៈដល់មន្រ្តីក្រោមឳវាទដែលជួបការលំបាក និងជីវភាពខ្វះខាតហើយក៏សូមអរគុណដល់លោកនាយរងប៉ុស្តិ៍ទាំងអស់ផងដែរដែលបាននាំយកថវិកាមកជូនដល់លោកដល់គេហដ្ឋាន ​ សូមគោរពជូនពរលោកឧត្ដមសេនីយ៍ត្រី  អ៉ី ចំរើន នាយប៉ុស្តិ៍ និងលោកនាយរងប៉ុស្តិ៍ជួបប្រទះតែសេចក្តីសុខ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចចៀសផុតពីជម្ងឺទាំងឡាយទាំងពួង៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង