ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក ទទួលបាន វិញ្ញាបនបត្រទទួលស្គាល់ស្នាដៃរបស់អង្គការគយពិភពលោក

 

ក្រុមហ៊ុន  អ អិម អេ ខេមបូឌា ម.ក (RMA Cambodia Plc.) ទទួលបានវិញ្ញាបនបត្រ​ទទួលស្គាល់ស្នាដៃ​របស់​អង្គការគយពិភពលោក (WCO Certificates of Merit) ក្នុងឱកាសនៃការ​​ប្រារព្ធពិធីអបអរសាទរទិវាគយអន្តរជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករ ព្រមទាំង​វិស័យ​ឯកជន​។

​ការរៀបចំពិធីអបអរសាទរទិវាគយអន្តរជាតិនេះ ធ្វើឡើងក្នុងគោលបំណងរំលឹកដល់ការបង្កើតក្រុមប្រឹក្សាសហប្រតិបត្តិការគយ ឬ​អង្គការគយពិភពលោក ដែលមាន​ប្រទេសជាសមាជិកចំនួន ១៨៤ ប្រទេស។ សមាជិកនីមួយៗ​​បានរៀបចំ​ពិធីអបអរសាទរ​​ទិវាគយអន្តរជាតិនេះជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំនេះ ទិវាគយអន្តរជាតិ ត្រូវ​បាន​ប្រារព្ធធ្វើឡើងក្រោម​ប្រធានបទ «គាំទ្រអ្នកជំនាន់ក្រោយ៖ ដើម្បីជំរុញលើកកម្ពស់វប្បធម៌នៃការចែករំលែកចំណេះដឹង និងមោទកភាពវិជ្ជាជីវៈគយ»។

​នៅ​ក្នុង​ឱកាសនៃ​ការអបអរសាទរទិវាគយ​អន្តជាតិនេះ ឯកឧត្តមបណ្ឌិត គុណ ញឹម ក៏បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ប្រគល់វិញ្ញាបនបត្រទទួលស្គាល់ស្នាដៃរបស់អង្គការគយពិភពលោក ជូនមន្រ្តីគយនិងរដ្ឋាករ ព្រមទាំង​ក្រុមហ៊ុនធុរជនល្អបំផុតចំនួន ១០ រួមមានក្រុមហ៊ុន អ អិម អេ ខេមបូឌា ផងដែរ​ ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពកិច្ចសម្រួលពាណិជ្ជកម្មពង្រឹងអនុលោមភាព និងបំពេញកាតព្វកិច្ចពន្ធ និងអាករ។

អត្ថបទដែលជាប់ទាក់ទង