គណៈកម្មការជំនាញរដ្ឋសភា និងក្រសួងព័ត៌មាន នឹងពង្រឹងការឆ្លើយតបជាក់ស្តែងទៅនឹងអ្វី ដែលជាតម្រូវការ និងសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាជន

គណៈកម្មការទី៥ និងគណៈកម្មការជំនាញនានានៃរដ្ឋសភា បានកោតសរសើចំពោះ អ្នកសារព័ត៌មាន រួមគ្នាជាមួយក្រសួងព័ត៌មានថានឹងពង្រឹងការឆ្លើយតបជាក់ស្តែងទៅនឹងអ្វី ដែលជាតម្រូវការ និងសេរីភាព នូវការបញ្ចេញមតិរបស់ប្រជាជន។ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន(គណៈកម្មការទី៥) នៃរដ្ឋសភា និងតំណាងគណៈកម្មការទាំង ១០នៃរដ្ឋសភា ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា បានប្រកាសស្វាគមន៍ និងកោតសសើរចំពោះ អ្នកសារព័ត៌មានទាំងអស់នៅកម្ពុជារួមមាន អ្នកសារព័ត៌មានទូរទស្សន៍ វិទ្យុ កាសែត និងសារព័ត៌មានអនឡាញ ដែលស្ថិតក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការ យ៉ាងជោគជ័យ។ ពិសេសចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងរយៈពេល៣ឆ្នាំ មកនេះក្នុងការ ទប់ទល់ការរាតត្បាត ដោយសារជំងឺកូវីដ១៩នៅកម្ពុជា ដោយបានគ្រប់គ្រងព័ត៌មានមិនពិត និងផ្សាយព័ត៌មានច្បាស់លាស់ធ្វើឱ្យប្រជាពលរដ្ឋយល់ច្បាស់ និងនាំគ្នាធ្វើតាមការដឹក នាំនិងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយបាន ចាក់វ៉ាក់សាំង អ្នកខ្លះចាក់ដូសទី៣ រហូតដល់ដូសទី៦។ ឯកឧត្តមបានបញ្ជាក់ថា «អីចឹង ការទទួលខុសត្រូវនេះបានផ្តល់នូវ អត្ថប្រយោជន៍ យ៉ាងពិតប្រាកដដល់ប្រជាជន និងបង្ហាញពីការទទួលខុសត្រូវរបស់យើងជាអ្នកតំណាងឱ្យ ប្រជាជនឈរ ឈ្មោះជាអ្នកតំណាងផ្តល់ព័ត៌មានដល់ប្រជាជនដោយសហការជាមួយ អ្នកជំនាញ ធ្វើការមានប្រសិទ្ធភាព រហូតដល់បើកប្រទេសឱ្យដំណើរការឡើងវិញ និងបើកឱ្យ មានការវិនិយោគឡើងវិញផងដែរ»។ ឯកឧត្តមប្រធានគណៈកម្មការទី៥ បានបញ្ជាក់បន្ថែមថា «តម្លៃនៃអ្នកសារព័ត៌មាន គឺជាតម្លៃសង្គម គឺតម្លៃជីវិត ដែលយើងទាំងអស់គ្នា នឹងផ្តល់តមៃ្លនេះ ហើយក្រោមការដឹកនាំ របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន យើងសង្ឃឹមថា ចាប់ពីឆ្នាំក្រោយៗទៀត និងមានផែនការគ្រោងនឹងធ្វើឱ្យស្របតាមបច្ចេកវិទ្យាដែលកំពុងកកើតថ្មី ស្របតាមតម្រូវការប្រជាជន ហើយពិសេសទាំងរដ្ឋសភា និងក្រសួងព័ត៌មាន នឹងពង្រឹងការឆ្លើយតបជាក់ស្តែងទៅនឹងអ្វី ដែលជាតម្រូវការ និងសេរីភាពនូវការបញ្ចេញមតិរបស់ប្រជាជន»។ ទាក់ទិននឹងការជជែកគ្នានៅព្រឹកនេះដែរ ឯកឧត្តមប្រធានគណៈកម្មការទី៥ ក៏បានឱ្យដឹងថាគឺដើម្បីពង្រឹងគុណភាព និងគុណតម្លៃរបស់សារព័ត៌មាន និងមធ្យោបាយ សម្រាប់ការផ្សព្វផ្សាយព័ត៌មានឱ្យមានក្រមវិជ្ជាជីវៈត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ដែល អនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិទទួលយកព័ត៌មានការទទួលខុសត្រូវក្នុង ការទទួល ព័ត៌មានស្របតាម ច្បាប់របស់ប្រទេសកម្ពុជា។ ចំណែក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ទោះបីជា ការខ្វះខាតនូវថវិកាក្តី សម្ភារ និងធនធានមនុស្សក្តី ក្រសួងព័ត៌មានបានខិតខំប្រឹងប្រែងធ្វើ ការផ្សព្វផ្សាយព័ត៌មានដើម្បីឱ្យមហាជនបានដឹង និងទទួល។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្នុងកិច្ចប្រជុំគណៈកម្មការទី៥រដ្ឋសភា ក៏ដូចសមា ជិកគណៈកម្មការផ្សេងទៀត ក៏បានធ្វើការណែនាំ និងជំរុញថែមទៀតឱ្យ ក្រសួងព័ត៌មាន ខិតខំធ្វើការផ្សព្វផ្សាយព័ត៌មានទាក់ទិននឹងការងាររដ្ឋសភា និងផ្សព្វផ្សាយពីសុខដុមនីយ កម្មសាសនានៅកម្ពុជា និងជំរុញការអនុវត្តច្បាប់សារព័ត៌មាន និងក្រមសីលធម៌អ្នក សារព័ត៌មាន។ ចំពោះការលើកឡើងរបស់គណៈកម្មការជំនាញរដ្ឋសភា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌ មាន បានលើកឡើងថា ក្រសួងព័ត៌មាន នឹងកត់ត្រាទុក ដើម្បីយកទៅអនុវត្តន៍បន្តទៀត ដើម្បី ភាពរីកចម្រើនក្នុងវិស័យសារព័ត៌មានឱ្យមានភាពល្អប្រសើរ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង