អាមេរិកផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ារហូតដល់រដ្ឋាភិបាលជាប់ឆ្នោតត្រឡប់មកវិញ
TNM(អាមេរិក) ៖ តំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai បាននិយាយកាលពីថ្ងៃច័ន្ទថា ពាណិជ្ជកម្មសហរដ្ឋអាមេរិកនឹងផ្អារាល់ការទាក់ទងជាមួយមីយ៉ាន់ម៉ាក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងវិនិយោគឆ្នាំ២០១៣ រហូតដល់ការវិលត្រឡប់របស់រដ្ឋាភិបាលដែលបានជ្រើសរើសតាមបែបប្រជាធិបតេយ្យ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន CNA។
ថ្ងៃសៅរ៍គឺជាថ្ងៃបាតុកម្មបង្ហូរឈាមដ៏ធំបំផុតនៅមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារយោធាថ្ងៃទី១ខែកុម្ភៈ ដែលមានមនុស្សស្លាប់ចំនួន១១៤នាក់។ មនុស្ស៥នាក់ទៀតត្រូវបានសម្លាប់កាលពីថ្ងៃច័ន្ទនៅពេលដែលមនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មនៅតាមដងផ្លូវជាថ្មីម្តងទៀតប្រឆាំងនឹងយោធាដែលបានវិលត្រឡប់មកកាន់អំណាចវិញបន្ទាប់ពីមួយទសវត្សរ៍។
លោកស្រី Tai បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្លាប់របស់កងសន្តិសុខមីយ៉ាន់ម៉ាទៅលើក្រុមបាតុករដោយស្ងៀមស្ងាត់រួមមាននិស្សិត កម្មករ និងមេដឹកនាំកម្មករ និងកុមារបានធ្វើឲ្យមនសិការសហគមន៍អន្តរជាតិតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
លោកស្រី Tai ដែលបានស្បថចូលកាន់តំណែងនៅថ្ងៃទី១៨ខែមីនាបាននិយាយថា”សកម្មភាពទាំងនេះគឺជាការវាយលុកដោយផ្ទាល់ ទៅលើដំណើរការឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ និងការខិតខំប្រឹងប្រែងរបស់ប្រជាជនមីយ៉ាន់ម៉ា ដើម្បីទទួលបានអនាគតប្រកបដោយសន្តិភាព និងវិបុលភាព”៕