បងប្អូនរស់នៅភាគឦសាន្ត សូមថែរក្សាសុខភាព ! អាកាសធាតុបន្តចុះត្រជាក់ដល់១៥អង្សា រហូតដល់ដំណាច់ខែមករា

រាជធានីភ្នំពេញ៖ អាកាសធាតុនៅកម្ពុជា នឹងបន្តចុះត្រជាក់ទាបបំផុតដល់១៥អង្សា រហូតដល់ដំណាច់ខែមករានេះ​ នៅតំបន់ខ្ពង់រាប ដូចជាខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយសារ​ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ចិន និងខ្យល់​មូសុងឦសាន្ត នេះបើយោងតាម ការចេញផ្សាយពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣…។   រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមករា ពោលគឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នេះ ព្រះរាជាណាចក្រកម្ពុជាបន្តទទួលឥទ្ធិពលពីទនុងនៃសម្ពាធ ខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ តំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ១៨ ទៅ២២ °C, សីតុណ្ហភាពអតិបរមាពី ២៨ ទៅ៣៣ °C, អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម។  តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី ១៥ទៅ២០ °C, សីតុណ្ហភាពអតិបរមាពី ២៨ទៅ៣១ °C, ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង។ ជាពិសេសខេត្តរតនៈគិរី មណ្ឌលគិរី ព្រះវិហារ និង ឧត្ដរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥-១៧១C នៅពេលព្រឹកនិងនៅពេលយប់ ។  តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២១ទៅ២៣ °C, សីតុណ្ហភាពអតិបរមាពី ៣០ទៅ៣៣ °C, នឹងអាចមានខ្យល់បក់បោក លាយឡំ និងរលកសមុទ្រខ្ពស់។ ជាមួយគ្នានេះដែរ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យប្រជាពលរដ្ឋ បន្តបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាព​​ចុះត្រជាក់៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង