លោកវរសេនីយ៍ទោ យ៉ូន សាមាន និងលោកវរសេនីយ៍ត្រី សឿង សុខេន តំណាងឲ្យលោកឧត្ដមសេនីយ៍ត្រីនាយប៉ុស្តិ៍បាននាំនូវអំណោយមួយចំនួនដល់សហការីដែលកំពុងសម្រាកមាតុភាព

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ យ៉ូន សាមាន និងលោកវរសេនីយ៍ត្រី សឿង សុខេន តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ត្រីនាយប៉ុស្តិ៍ ចុះសួរសុខទុក្ខលោកស្រីអនុសេនីយ៍ត្រី ញ៉ាន លីដា នាយរងផ្នែក ដែលកំពុងសម្រាកមាតុភាពតាំងពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ កន្លងទៅ នៅមន្ទីរសម្រាកព្យាបាល និងសម្ភព ឃាង សុឃឿន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៨ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងកំពុងសម្រាកព្យាបាលបន្តនៅគេហដ្ឋាន នៅភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។  ក្នុងការចុះសួរសុខទុក្ខនេះផងដែរ លោកនាយរងប៉ុស្តិ៍ បាននាំយកនូវថវិកា ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ដែលជាជំនួយឧបត្ថម្ភរបស់លោកឧត្ដមសេនីយ៍ត្រីនាយប៉ុស្តិ៍ ជូនដល់ លោកស្រីអនុសេនីយ៍ត្រី ញ៉ាន លីដា នាយរងផ្នែក ដែលកំពុងសម្រាកមាតុភាពនោះ រួមមាន៖ ថវិកាចំនួនពីរលានរៀល – ទឹកដោះគោឆៅ ទឹកក្រូច ទឹកសុទ្ធ មី ត្រីខ ទឹកត្រី  ទឹកស៊ីអុីវ ជាច្រើនយួរផងដែរ។ ជានិច្ចកាលលោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ តែងយកចិត្តទុកដាក់ចំពោះមន្រ្តីក្រោមឳវាទដែលជួបការលំបាក និងជីវភាពខ្វះខាត ហើយលោកតែងតែបរិច្ចាកថវិកាផ្ទាល់ខ្លួន ដើម្បីឧបត្ថម្ភដល់មន្ត្រីដែលជួបការលំបាកគ្រប់ៗគ្នា ជាក់ស្ដែងដូចជា លោកស្រីអនុសេនីយ៍ត្រី ញ៉ាន លីដា នាយរងផ្នែកដែលកំពុងសម្រាកមាតុភាពនៅក្នុងពេលនេះ។  ជាចុងក្រោយ លោកស្រីអនុសេនីយ៍ត្រី ញ៉ាន លីដា បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់លោកឧត្ដមសេនីយ៍ត្រីនាយប៉ុស្តិ៍ដែលតែងតែយកចិត្តទុកដាក់ជួយទុក្ខធុរៈដល់មន្រ្តីក្រោមឳវាទដែលជួបការលំបាក និងជីវភាពខ្វះខាត និងសូមគោរពជូនពរលោកឧត្ដមសេនីយ៍ត្រីនាយប៉ុស្តិ៍ ជួបប្រទះតែសេចក្តីសុខ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង