តម្លៃប្រេងកើនឡើង២០០រៀល ចាប់ពីថ្ងៃនេះដល់ចុងខែមករា

ភ្នំពេញ៖ តម្លៃ​ប្រេងសាំង និងម៉ាស៊ូតនៅ​កម្ពុជា បានកើនឡើង ២០០រៀលក្នុងមួយលីត្រ ។ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣នេះ។  ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ថ្លៃលក់រាយប្រេងឥន្ធនៈ គឺ៤៤០០រៀល ក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និង៤៦០០រៀលក្នុងមួយលីត្រ​សម្រាប់ប្រេងម៉ាស៊ូត។ បើធៀបនឹងថ្ងៃទី២០ ខែមករា កន្លងទៅ តម្លៃលក់រាយប្រេងឥន្ធនៈបានកើនឡើងពី៤២០០រៀល មក៤៤០០រៀល ក្នុងមួយលីត្រ សម្រាប់សាំងធម្មតា។ ចំណែកប្រេងម៉ាស៊ូត កើនពី៤៤០០ មក៤៦០០រៀល ក្នុងមួយលីត្រ ។  គួរបញ្ជាក់ថា ការ​កំណត់​តម្លៃ​ប្រេង​នេះ គឺផ្អែក​ទៅលើ​ទីផ្សារ​អន្តរជាតិ​ប៉ុន្តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាលកម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ​នេះ​ចំនួន​៦,៥ សេន​ដុល្លារ​ ក្នុង​មួយ​លី​ត្រ​រួចទៅហើយ៕   សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង