ឯកឧត្តមខៀវកញ្ញារិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានអមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ និងសហការីមួយចំនួនទៀតបាន បានអញ្ជើញចុះត្រួតពិនិត្យ ការអភិវឌ្ឍនានា មន្ទីព័ត៌មាននៃខេត្តកោះកុង ព័ត៌មានជាតិ ចេញផ្សាយ ថ្ងៃទី 18 ខែ មករា ឆ្នាំ 2023 89 នៅព្រឹកថ្ងៃទី 17 ខែមករាឆ្នាំ 2023 ឯកឧត្តមខៀវកញ្ញារិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ និងសហការីមួយចំនួនទៀតបាន បានអញ្ជើញចុះត្រួតពិនិត្យ ការអភិវឌ្ឍនានា មន្ទីព័ត៌មាននៃខេត្តកោះកុង ។ នៅក្នុងនោះលោកប្រធានមន្ទីរព័ត៌មានខេត្តកោះកុង បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី និងសហការី ព្រមទាំងបានរាយការណ៍ផ្សេងៗអំពីមន្ទីរសារព័ត៌មានខេត្ត បានកំពុងរៀបចំកែលម្អ ទីធ្លាឱ្យមានសុភ័ណភាព និងការងារផ្សេងៗទៀត ។ ក្នុងឱកាសនោះដែរ ឯកឧត្តមខៀវកញ្ញារិទ្ធបានសំដែង អារម្មណ៍រីករាយនិង បានផ្ដល់អនុសាសន៍ល្អៗ ដល់មន្ត្រី បុគ្គលិកនិងអ្នកសារព័ត៌មាននៃមន្ទីរសារព័ត៌មានខេត្តកោះកុង និង និងអោយខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ឱ្យស្ថាប័ននានា ចូលរួមផ្ដល់ព័ត៌មានផ្សព្វផ្សាយឲ្យបានគ្រប់ទិសទី ។នៅចុង បញ្ចប់ឯកឧត្តមបាន អំណោយដល់ថ្លៃថ្លារបស់ឯកឧត្តមនិងលោកជំទាវ ជូនដល់មន្ទីរសារព័ត៌មានខេត្តកោះកុង មានដូចជាថវិកា 2 លានរៀល កាមេរ៉ា panasonic ជើងកាមេរ៉ា និង memory ចំនួនពីរ៕ ឈិន តង សហការី ប្រចាំខេត្តកោះកុង សម្រួលដោយ ទៀង បុណ្ណរី 89 ចែករំលែក