សម្តេច ហ៊ុន សែន បញ្ចេញវ៉ាក់សាំងកូវីសែល ១ម៉ឺនដូសទៀតចាក់ជូនពលរដ្ឋអាយុ៦០ឆ្នាំឡើងនៅភ្នំពេញ

TNM(ភ្នំពេញ) ៖ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានយល់ព្រមផ្តល់វ៉ាក់សាំងកូវីសែល (AstraZeneca) ចំនួន​ ១០.០០០ដូស​ ដែលចាក់បានមនុស្សវ័យអាយុ​ ៦០ឆ្នាំឡើងបានចំនួន​ ៥០០០នាក់បន្ថែមលើចំនួន​ ៥៥,៧០០នាក់​ ដែលសម្តេចតេជោបាន​ និងកំពុងជម្រុញការចាក់ជារៀងរាល់ថ្ងៃ​ ជូនដល់ក្រុមមនុស្សអាយុពី​ ៦០ឆ្នាំឡើងនេះឱ្យបានចប់ក្នុងរយៈពេលពីរសប្តាហ៍នេះ​ ដែលបានបង្ហាញពីការគិតគូរយកចិត្តទុកដាក់ខ្លាំងពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រីលើសុខភាពមនុស្សវ័យអាយុ​ ៦០ឆ្នាំឡើង​ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩​ នៅកម្ពុជា​។ នេះបើយោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង