អាជ្ញាធរស្រុកបន្ទាយស្រីបិទតូបលក់នំបញ្ចុក២កន្លែងនៅភូមិព្រះ និងឲ្យអ្នកពាក់ព័ន្ធ ធ្វើចត្ដាឡីស័ក និងទៅយកសំណាក
TNM(ខេត្តសៀមរាប) ៖ រដ្ឋបាលស្រុកបន្ទាយស្រីបានបិទតូបលក់នំបញ្ចុក២កន្លែងនៅក្នុងភូមិព្រះដាក់ភ្លាមៗ បន្ទាប់ពីទទួលបានពត៌មានថា មានអ្នកវិជ្ជមានកូវីដ១៩ម្នាក់បានមកពិសារនំបញ្ចុកនៅទីនេះកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១កន្លងមកនេះ។
បើតាមអភិបាលស្រុកបន្ទាយស្រី ជាវិធានការបន្ទាន់ រដ្ឋបាលស្រុកបានធ្វើចត្តាឡីស័កក្រុមគ្រួសារនៃតូបទាំងពីរខាងលើ និងបានរៀបចំឱ្យមានការយកសំណាកពីអ្នកពាក់ព័ន្ធទាំងអស់។
អាជ្ញាធរស្រុកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្លាប់ចូលហូប ឬមានទំនាក់ទំនងជាមួយតូបនំបញ្ចុកទាំងពីរនេះចាប់ពីថ្ងៃទី១៩មីនារហូតមកដល់២៤មីនា សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ។
ប្រសិនបើមានអាការៈមិនស្រួលខ្លួនឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគនៅមណ្ឌលចត្តាឡីស័កសាលាគរុកោសល្យនៅក្នុងក្រុងសៀមរាបជាប្រញាប់៕