សម្តេចក្រឡាហោម ស ​ខេង ប្រាប់សមត្ថកិច្ចថា ក្រុមឧក្រិដ្ឋជន មិនទាន់បោះបង់ចោលផែនការទុច្ចរិតរបស់ខ្លួនឡើយ

ទោះបីជារដ្ឋាភិបាលដាក់វិធានការទប់ស្កាត់ឧក្រិដ្ឋជនយ៉ាងណាក្តី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់សមត្ថកិច្ចថា សភាពការណ៍ សន្ដិសុខនៅកម្ពុជានាពេលបច្ចុប្បន្ននេះ រក្សាបានល្អប្រសើរក៏ដោយ ប៉ុន្ដែពួកឧក្រិដ្ឋជន និងអ្នកប្រព្រឹត្តបទល្មើសពួកគេមិនទាន់បោះបង់ចោលនៅឡើយ ចំពោះផែនការទុច្ចរិត របស់ខ្លួនគេនោះទេ។​ ថ្លែងក្នុងនាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម​ ស ខេង បានរំលឹកថា កាលពីឆ្នាំ២០២២ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាបន្ដថែរក្សាបាននូវ ពង្រឹង សន្ដិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អ ប្រសើរផងដែរ។​សម្ដេចក្រឡាហោមបានបន្ថែមថា ជាពិសេសកម្ពុជារក្សាបាន និងពង្រឹងអធិប តេយ្យភាព បូរណភាពទឹកដីបានយ៉ាងល្អប្រសើរ ទាំងនេះគឺជាកត្តាគន្លឹះដ៏សំខាន់មិនអាច ខ្វះបាន ដើម្បីបង្កលក្ខណៈសម្បត្តិដល់ការអភិវឌ្ឍ និងកិច្ចដំណើរការនានាទាំងអស់របស់ កម្ពុជា។​ សម្ដេចបានបន្ដថា កម្ពុជា ក៏នៅមានបញ្ហាប្រឈមជាច្រើនទៀត ដោយសារសភាព ការណ៍អន្ដរជាតិ ឬក្នុងតំបន់ កំពុងមានការវិវត្តន៍ដ៏ស្មុគស្មាញ ដោយមិនអាចប៉ានស្មានដឹង តើជះឥទ្ធិពលមកកម្ពុជាឬយ៉ាងណា? ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ នៅឆ្នាំ២០២៣នេះ ត្រូវបន្ដតាមដានបន្ថែមទៀត ដើម្បីការពារសន្ដិភាព និងសេចក្ដីសុខជូនប្រជាពលរដ្ឋ។ ​សម្ដេច ស ខេង បញ្ជាក់ថា «សភាពការណ៍សន្ដិសុខ និងបទល្មើសនានា ទោះបីមក ដល់ពេលនេះ យើងរក្សាបានល្អប្រសើរ ដូចបានបញ្ជាក់ខាងលើ ប៉ុន្ដែពួកឧក្រិដ្ឋជន និងអ្នក ប្រព្រឹត្តបទល្មើស គេមិនទាន់បោះបង់ចោល នូវផែនការទុច្ចរិតរបស់ពួកគេនោះទេ។ បទល្មើស ជួញដូរមនុស្សគ្រប់ទម្រង់ ដែលជាបទល្មើសមិនប្រព្រៃណី ហើយដោយមានបែបផែនស្មុគ ស្មាញ ដែលត្រូវយើងបន្ដរួមគ្នាដើម្បីធ្វើកិច្ចការងារនេះ»។​ លើសពីនេះ សម្ដេច ស ខេង ក៏បានណែនាំដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីបទល្មើសនានា ឱ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ថែម ទៀតដូចជា៖ អំពើជួញដូរមនុស្ស ដែលជាបទល្មើសថ្មី និងស្មុគស្មាញ ព្រមទាំងកាច សាហាវផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង