លោក ផែង វណ្ណៈ ធ្វើលិខិតសុំទោស លោកអភិបាលខេត្តសៀមរាប

TNM(សៀមរាប) ៖ លោក ផែង វណ្ណៈ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានធ្វើលិខិតសុំទោស លោក ទៀ សីហា អភិបាលខេត្តសៀមរាប មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋមួយចំនួន ចំពោះកំហុសឆ្គងនៃការផ្សាយព័ត៌មាន កន្លងមក ។

លោក ផែង វណ្ណៈ សូមអោយលោកអភិបាលខេត្តសៀមរាប មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ មេត្តាអធ្យាស្រ័យដល់រូបលោក ដោយក្តីអនុគ្រោះ ។

លិខិតសុំទោស នេះ ធ្វើឡើងក្រោយមេធាវីតំណាងដោយអាណត្តិរបស់សាលាខេត្តសៀមរាប ដាក់ពាក្យប្តឹងលោក ផែង វណ្ណៈ ទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដោយចោទប្រកាន់ពីបទ «ញុះញង់អោយមានការរើសអើង» បទ «អំពើញុះញង់ប្រព្រឹត្តតាមផ្លូវសារព័ត៌មាន» និង បទ «ប្រមាថ ចំពោះអ្នករាជការសាធារណៈ» ៕

អត្ថបទដែលជាប់ទាក់ទង