សម្តេច ហ៊ុន សែន ដកដំណែងអភិបាលរងកែប មិនលើស២៤ម៉ោង ពាក់ព័ន្ធរឿងស្រី ស្រដៀងរឿងឧកញ៉ា ភារម្យ វិចិត្រដារ៉ា មានជន្លួសជាមួយនារីម្នាក់នៅកំពង់សោម តែត្រូវបានបញ្ចប់ក្នុងលក្ខ័ណ
កំពតៈ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ស្រ្តីម្នាក់រងរបួសដេរជាច្រើនថ្នេ ព្រោះលោកអភិបាលរងកែបម្នាក់ប្រើអំពើហឹង្សា ក្ន្ុងកម្មពិធីជប់លៀងអបអរសាទរពិធីឡើងកាន់ដំណែងប្រធានមន្ទីរ បរិស្ថាន លោក អ៊ិន សៅ ដែលបានព្រៀងទុកនិងអញ្ចើញសុទ្ធតែមិត្តភ័ក្រស្និតស្នាលជាពិសេសមន្ត្រីជាបក្ខពួកក្នុងខេត្តកែបតែម្តង។ សូមរម្លឹកផងដែរ ឧកញ៉ា ភារម្យ វិចិត្រដារ៉ា ក៏មានរឿងអាស្រូវក្នុងអំឡុង ខែតុលា ឆ្នាំ២០២០ តែត្រូវបានបញ្ចប់ដោយមិនហ៊ាននិយាយអ្វីទាំងអស់ ចំពោះភាគីរងគ្រោះ ហើយ ឧកញ៉ា ភារម្យ វិចិត្រដារ៉ា នេះពិតជាមានសំណាងណាស់ដែលថ្នាក់លើមិនបញ្ចប់ងារដូចលោកអភិបាលរងខេត្តកែប។ តែសូមក្រឡែកទៅមើល ឧកញ៉ា សុខ ប៊ុន វិញម្តង ពីរឿងប្រើអំពើហឹង្សាទៅលើកញ្ញា សាសា ត្រូវបានមហាជនដឹងលឺពេញប្រទេស ហើយឥឡូវនេះត្រូវបានដេកស្អាតនិងម៉ាស៊ីនត្រជាក់។ សម្រួលដោយ ទៀង បុណ្ណរី