ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន អមដំណេីរឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង
ចុះសួរសុខទុក្ខមន្ត្រីសុខាភិបាល និង ពិនិត្យមើលការផ្ដល់សេវាសុខភាព និង ការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីត-១៩ដល់ប្រជាជន នៅមន្ទីរពេទ្យបង្អែកឈូក(កំពត) ៖ថ្ងៃព្រហស្បតិ៍ ៧កេីត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត អមដំណេីរឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល អមដំណើរដោយគណៈប្រតិភូសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខមន្ត្រីសុខាភិបាល និង ពិនិត្យមើលការផ្ដល់សេវាសុខភាព និង ការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីត-១៩ដល់ប្រជាជន នៅមន្ទីរពេទ្យបង្អែកឈូក ។