ខណ្ឌឫស្សីកែវ រកឃើញឆ្លងកូវីដ-១៩ ចំនួន២៩នាក់ ត្រឹមយប់មិញនេះ

TNM(ភ្នំពេញ) ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩ ថ្មី មានចំនួន៥៥នាក់ទៀត សុទ្ធតែអ្នកដែលឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្នុងនោះដែរ អ្នកដែលជាសះស្បើយបន្ថែមទៀតចំនួន២៣នាក់។

តាមតួលេខនៃអ្នកឆ្លងខាងលើបានបង្ហាញពីចំនួន អ្នកនៅរាធានីភ្នំពេញដែលបានឆ្លងកូវីដ១៩ រហូតដល់ទៅ៥០នាក់ទៀតនាព្រឹកនេះ ដែលក្នុងនោះ២៩នាក់ គឺជាប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌឫស្សីកែវ។

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី២៥ មីនា ២០២១ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ គឺមានចំនួនសរុប១៣៤៨នាក់ហើយ។ ដោយឡែកចំនួនអ្នកដែលបានរកឃើញសរុបទូទាំងប្រទេសតាំងពីលើកដំបូង រហូតមកដល់ពេលនេះ គឺមានចំនួន ១៨៧២នាក់៕

 

អត្ថបទដែលជាប់ទាក់ទង