ពិធីប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលជូនគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ជ័យលាភី មេដាយមាស ប្រាក់ និង សំរឹទ្ធ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម

នាព្រឹកថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និង ជាប្រធានគណៈកម្មាធិកាជាតិCAMSOC តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ជូនគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ជ័យលាភី មេដាយមាស ប្រាក់ សំរឺទ្ធ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម នៅទីស្តីការក្រសួងការពារជាតិ។ សូមជម្រាបថា៖ ក្រសួងអប់រំ យុវជន និង កីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិក បានបញ្ជូនប្រតិភូ កីឡាកម្ពុជាចំនួន៥៥០នាក់ លើប្រភេទកីឡាចំនួន៣៣ មានវិញ្ញាសា២៩៥វិញ្ញាសា ជាលទ្ធផលកម្ពុជាទទួលបានមេដាយសរុបចំនួន ៦៣គ្រឿង ក្នុងនោះមេដាយមាស ៩គ្រឿង ប្រាក់១៣គ្រឿង និង មេដាយសំរឹទ្ធចំនួន៤១គ្រឿង និង ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី៨ ប្រភេទកីឡាដែលទទួលបានប្រាក់រង្វាន់ជ័យលាភី រួមមាន៖ ១ កីឡា ឃីកបុកស៊ីង ២-ប៉េតង់ ៣-តេក្វាន់ដូ WT ៤- វ៉ូវីណាម ៥-ចំបាប់ ៦- ទូករ៉ូអ៊ីង ៧-ជឺជីតស៊ូ ៨-វូស៊ូ ៩-យូដូ ១០-ប្រដាល់សកល១១-កាយសម្ព័ន្ធ ១២-ការ៉ាតេ ១៣-បាល់ទះក្នុងសាល ១៤-គុនខ្មែរ និង ១៥-ហែលទឹក។ សូមបញ្ជាក់ថា៖ ម្ចាស់ជ័យលាភីមេដាយមាស ទទួលថវិការបស់រាជរដ្ឋាភិបាលចំនួន ៤០លានរៀល មេដាយប្រាក់ទទួលបានថវិកាចំនួន ៣០លានរៀល និង មេដាយសំរឹទ្ធទទួលបានថវិកាចំនួន១៦កានរៀល គ្រូបង្គោលទទួលបានថវិកាចំនួន៤០លានរៀន និង គ្រូជំនួយទទួលបានថវិកាចំនួន ២៨លានរៀល៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង