ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាល និងប្រគល់ជូននូវ ខោ អាវ ស្រោមជើងកីឡា រួមទាំងថវិកាចំនួន ៥ លានរៀល ដល់ក្រុមកីឡាបាល់ទាត់យុវជនក្រសួងព័ត៌មាន
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាល និងប្រគល់ជូននូវ ខោ អាវ ស្រោមជើងកីឡា រួមទាំងថវិកាចំនួន ៥ លានរៀល ដល់ក្រុមកីឡាបាល់ទាត់យុវជនក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម ងឿន ច័ន្ទ លីនប៉ូឡែន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា វិស័យព័ត៌មាន ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នាទីស្តីការក្រសួងព័ត៌មាន ។ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិកាក្រសួងព័មាន ជាប្រធានកិត្តិយស ក្រុមកីឡាបាល់ទាត់យុវជនក្រសួងព័ត៌មាន ។ តាមការបញ្ជាក់របស់ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន បានអោយដឹងថា ក្រុមកីឡាបាល់ទាត់យុវជនក្រសួងព័ត៌មាន នឹងចូលក្នុងកម្មវិធីបើក ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័នលើកទី៨ ឆ្នាំ២០២២ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នាមជ្ឍមណ្ឌលកីឡាThe Blue Sport Club ក្រោមអធិបតីភាពបើកកម្មវិធី ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សហភាពសហពន្ធ័យុវជនកម្ពុជា សសយក ។ សម្រាប់ក្រុមកីឡាបាល់ទាត់យុវជនក្រសួងព័ត៌មាន នឹងត្រូវជួបប្រកួតដំបូងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ជាមួយក្រុមកីឡាបាល់ទាត់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៏សុីវិល ។ នៅក្នុងឱកាសនេះ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលជានិច្ចកាលតែងបានជួយគាំទ្រទាំងស្មារតី ថវិកា និងសំភារៈកីឡា ដល់ក្រុមកីឡាបាល់ទាត់យុវជនក្រសួងព័ត៌មាន ដើម្បីអាចឈានទៅចូលរួមធ្វើការ ប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាព ជាមួយ ក្រសួងស្ថាប័ន នានាជាច្រើន បន្តបន្ទាប់មកនេះ ហើយក្នុងពេលនេះ ឯកឧត្តម ក៏បានផ្តល់នូវថវិកា និងខោ អាវ កីឡា ដល់ក្រុមយុវជន ក្រសួងព័ត៌មាន ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័នលើកទី៨ ឆ្នាំ២០២២ ។ ឯកឧត្តម ប្រធានក្រុមកីឡាបាល់ទាត់យុវជនក្រសួងព័ត៌មាន បានសន្យាប្រឹងប្រែងរួមគ្នាអោយអស់ពីសមត្ថភាព ដើម្បីធ្វើការប្រគួតអោយទទួលជ័យជំនះ និងនាំយកនូវលទ្ធផលល្អ ជូនក្រសួងព័ត៌មាន ។ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានផ្តល់នូវការលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទាត់យុវជនក្រសួងព័ត៌មាន ត្រូវប្រឹងប្រែងហ្វឹកហាត់ រួមសហការសាមគ្គីគ្នា ដើម្បីលេងអោយបានល្អ សុីចង្វាក់គ្នា និងមានបច្ចេកទេសខ្ពស់ ដើម្បីទៅប្រកួតឈ្នះ និងទទួលជ័យលាភីល្អ ៕ សម្រួលដោយ ទៀង បុណ្ណរី