រដ្ឋបាលខេត្តកំពង់ឆ្នាំង​ឲ្យសហគមន៍នេសាទរុះរើរបាំងធ្នស់ព្រែកប្រណាក

រឿងសហគមន៍នេសាទអន្លង់មេត្រីសែនជ័យ ស្ថិតនៅក្នុងភូមិក្បាលកន្លង់ឃុំពាមឆ្កោកស្រុកជល់គិរី ដែលព្រែកប្រណាកឡូត៍លេខ១០ ដែលរាជរដ្ឋាភិបាលកាត់ឲ្យរាស្ត្រធ្វើនេសាទជាសាធារណៈនោះបានជួលឱ្យឈ្មួញបោះធ្នស់ដាក់ដាយចាប់ត្រីក្នុងឆ្នាំនេះបន្តនោះកំពុងមានរឿងចម្រូងចម្រាស់ប្រជាពលរដ្ឋតវ៉ាមិនឲ្យធ្វើនឹងបានប្ដឹងតវ៉ាទៅក្រសួងកសិកម្មផងដែរ។ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងកាលពីសប្តាហ៍មុនបានបានប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដាក់បញ្ជារឲ្យរុះរើរបាំងធ្នស់នេះចោលវិញ ប៉ុន្តែជិតមួយសប្តាហ៍ហើយសហគមន៍ និងឈ្មួញមិនព្រមរុះរើឡើយ។   លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី ១៩ ខែធ្នូឆ្នាំ ២០២២ នេះបានបញ្ជាក់ឲ្យដឹងថា ករណីនេះសហគមន៍ត្រូវតែរុះរើរបាំងធ្នស់ក្នុងព្រែកប្រណាកនេះជាដាច់ខាត ព្រោះការធ្វើនេះពុំមានច្បាប់អនុញ្ញាតនោះឡើយ។  ចំពោះបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្តលោកអភិបាលស្រុកជលគីរីក៏បានចេញសេចក្តីជូនដំណឹងទៅសហ គមន៍នេសាទក្បាលកន្លង់សែនជ័យរួចហើយ។  ប្រសិនបើសហគមន៍មិនរុះរើតាមការជូនដំណឹងទេនោះអាជ្ញាធរខេត្ត នឹងប្រើប្រាស់វិធានការរដ្ឋបាលឱ្យកម្លាំងសមត្ថកិច្ចចុះរុះចោលមិនលើកលែងឡើយ។   ដោយឡែកប្រជាពលរដ្ឋភូមិក្បាលកន្លង់ឃុំពាមស្កោក ដែលបានផ្ដិតមេដៃ ៣០៤ នាក់ ដាក់ពាក្យបណ្ដឹងជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នោះ គឺស្នើសុំដាច់ខាតមិនឲ្យសហគមន៍នេសាទលក់ព្រែកប្រណាកឡូត៍លេខ១០ នេះដែលជាព្រែកដែលរាជរដ្ឋាភិបាលបានលុបចោល ប្រគល់ឱ្យរាស្រ្តនេសាទជាលក្ខណៈគ្រួសារ បែរជាយកទៅលក់ឲ្យឈ្មួញនោះឡើយ។  ព្រោះឆ្នាំមុនឆ្នាំ២០ ២១បានមុនលក់ឱ្យឈ្មួញម្ដងហើយក្នុងតម្លៃប្រមាណជាង ១ ម៉ឺនដុល្លារ តែសហគមន៍មិន បានយកលុយនោះមកកសាងមូលដ្ឋាននោះឡើយ។  ករណីនេះប្រជានេសាទ សំណូមពរដ៏ទទូចដល់ឯកឧត្តមអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភា ពរដ្ឋបាលខេត្ត មេត្តាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីរុះរើរបាំងធ្នស់ព្រែកប្រណាករបស់ឈ្មួញខាងលើនេះឲ្យបានឆាប់ៗ ដើម្បីទុកលទ្ធភាពឱ្យប្រជារាស្ត្ររកនេសាទជាលក្ខណៈគ្រួសារចិញ្ចឹមជីវិតតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលបានបានចេញអនុក្រឹត្យលុបលោទាំងអស់ចោលទុកឲ្យរាស្រ្តដូច្នេះអ្នកយកឡូនេសាទទៅលក់គឺប្រឆាំងនឹងរាជរដ្ឋាភិបាល។  ប្រភពព័ត៌មានក្រៅផ្លូវការមួយឱ្យដឹងថា ព្រែកប្រណាកនេះ ត្រូវបានគេលក់ក្នុងតម្លៃជាង ១៥ ០០០ដុល្លារ។ និងបើកអាជ្ញាធរស្រុក និងខេត្តរុះរើនេះចោល សហគមន៍នេសាទអន្លង់មេត្រីសែនជ័យ និងត្រូវសងលុយខាងលើនេះដែលប្រហែលជាចែកគ្នាចាយអស់ហើយនោះត្រូវប្រមួលសងទៅឈ្មួញដែលជាអ្នកទិញព្រែកនេះវិញ៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង