ក្រសួងព្រះបរមរាជវាំង សាងសង់រូបសំណាកមេទ័ពសម័យអង្គរចំនួន ១២រូប ដាក់តាំងក្នុងសួនព្រះរាជដំណាក់ក្រុងសៀមរាប
AKP សៀមរាប ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២–ក្រសួងព្រះបរមរាជវាំង សាងសង់រូបសំណាកមេទ័ពសម័យអង្គរចំនួន ១២រូប ដាក់តាំងក្នុងសួនព្រះរាជដំណាក់ក្រុងសៀមរាប។ ក្រ ទៅតាមរូបរាងសណ្ឋាន អាវុធបរិក្ខារនៃរូបមួយៗ។ ទ្រង់ទ្រាយមុខមាត់នៃរូបសំណាកទាំងនេះ គឺសូន និងច្នៃឡើងតាមទម្រង់មុខ អត្តចរិតខ្មែរបុរាណសុទ្ធសាធទៅតាមសម័យកាលដែលមេទ័ពនោះរស់នៅ និងបម្រើការរាជការ តាមរយ:រូបភាព និងចម្លាក់នៅលើជញ្ជាំងប្រាសាទ។ ថ្វីត្បិតតែជាសមិទ្ធផលនៃស្នាដៃកូនខ្មែរសម័យថ្មី ប៉ុន្តែស្នាដៃដែលលេចឡើងនេះ ត្រូវបានរក្សា និងអនុលោមយោងទៅតាមឯកសារប្រវត្តិសាស្ត្រជានិច្ច ដោយមិនចាកឆ្ងាយពីប្រវត្តិសាស្ត្រយើងនោះឡើយ។ ការជួសជុល ពង្រីក កែលម្អរបង និងសួនផ្កាបន្ថែមនេះ គឺបង្វែរទិសចរាចរណ៍ឆ្លងកាត់ទៅមករបស់ប្រជារាស្ត្រ ដើម្បីរក្សាសុវត្ថិភាព សម្រាប់ព្រះរាជដំណាក់ ព្រះវិហារព្រះអង្គចេកព្រះអង្គចម និងសុវត្ថិភាពព្រះមហាក្សត្រ ដោយសារតែព្រះរាជដំណាក់មានទីតាំងនៅកៀកជិតនឹងផ្លូវជាតិ ម្យ៉ាងទៀតចំណុចតំបន់នេះ ជាទីតាំងប្រវត្តិសាស្ត្រ ដែលព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទាមទារបានឯករាជ្យជូនជាតិមាតុភូមិពីអាណានិគមបារាំងនៅក្នុងព្រះរាជដំណាក់តូចនេះផងដែរ។ សូមជម្រាបជូនថា ក្រសួងព្រះបរមរាជវាំង បានចាត់ទុកព្រះរាជដំណាក់ និងព្រះអង្គចេកព្រះអង្គចម ក្នុងខេត្តសៀមរាបនេះ ជាទីដ៏ពិសិដ្ឋមួយដូចគ្នាទៅនឹងព្រះវិហារព្រះកែវមរកតក្នុងព្រះបរមរាជវាំងនៅរាជធានីភ្នំពេញ ដែលគួរទទួលបាននូវការការពារ មានបរិស្ថានស្អាត និងសណ្តាប់ធ្នាប់របៀបរៀបរយល្អ ដែលទាមទារឱ្យមានការរៀបចំបរិស្ថានជុំវិញទីនេះមានសោភ័ណភាពបៃតងស្រស់ មានសណ្តាប់ធ្នាប់របៀបរៀបរយល្អ និងការពាររពារនូវសុខសុវត្ថិភាពជាចម្បង យ៉ាងណាក្តីក៏មិនបានកាត់ផ្តាច់ទំនាក់ទំនងលំហូរនៃការមកគោរពបូជា បន់ស្រន់ដោយថ្មើរជើងនៅព្រះវិហារព្រះអង្គចេកព្រះអង្គចម លោកយាយទេព និងដើរទស្សនាក្នុងសួនព្រះរាជដំណាក់នេះនោះទេ ពោលសាធារណជនទូទៅ ភ្ញៀវជាតិ និងបរទេសអាចចូលមកទស្សនា និងគោរពបូជា បានជាធម្មតា។ លោកជំទាវ បានបញ្ជាក់បន្ថែមថាការកសាងសូនឱ្យចេញជារូបរាងនៃមេទ័ពទាំងនេះគឺធ្វើឡើង ថ្វាយក្នុងរជ្ជកាលព្រះករុណា ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្នាដៃថ្មីនៃកូនខ្មែរ ក្នុងរជ្ជកាលនេះ ដើម្បីទុកជូនកូនខ្មែរជំនាន់ក្រោយៗបានដឹង ស្គាល់នូវមេទ័ពខ្មែរទាំងនេះ ដែលពួកគាត់បានធ្វើពលិកម្ម លះបង់កម្លាំងកាយចិត្ត អាយុជីវិត ដើម្បីការពារជាតិ ការពារទឹកដី នៃមហានគរខ្មែររបស់យើង ដូចនេះពួកគាត់គួរបានទទួលការគោរព និងកត់ត្រាទុកបន្ថែមទៀត។ ក្រសួងចង់បង្ហាញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថារូបសំណាកទាំងនេះជាស្នាដៃសិល្ប:ចម្លាក់សម័យថ្មី ផ្អែកលើឯកសារប្រវត្តិបុរាណ និងសិលាចារិករបស់ខ្មែរ។ បន្ថែមពីនេះ នៅពេលខាងមុខក្រសួងនឹងបោះពុម្ពជាផ្លូវការនូវសៀវភៅប្រវត្តិមេទ័ពទាំងអស់នេះសម្រាប់ឱ្យមហាជនទូទៅ នរ:វិទូឬអ្នកស្រាវជ្រាវ អាចស្រាវជ្រាវ សិក្សាស្វែងយល់ បានគ្រប់ៗគ្នា៕ ប្រភព៖ AKP-សៀមរាប សម្រួលដោយ ទៀង បុណ្ណរី