Update៖ ករណីកូនៗឈ្លោះដណ្ដើមសពម្ដាយ តាមពិតទៅ ម្ដាយបានធ្វើបណ្ដាំមរតក ប្រគល់ការគ្រប់គ្រង ចាត់ចែងទៅឱ្យកូនប្រុសពៅ!
ព្រះសីហនុ៖ បងប្អូនប្រាកដជាបានដឹងរួចមកហើយ នូវករណីកូនៗឈ្លោះគ្នា ដណ្ដើមសាកសពម្ដាយ ។
ពេលកំពុងធ្វើបុណ្យ ដោយកូនប្រុសពៅ ធ្វើតាមបណ្ដាំម្ដាយ ត្រូវសពគាត់ទៅបូជា នៅភូមិ ដែលកំពុងរស់នៅបច្ចុប្បន្ន!រីឯកូនស្រីដែលជាបងៗ បានយកសាកសពម្ដាយ ទៅបញ្ចុះ នៅឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុក្រោយមានការឈ្លោះប្រកែកប្រទាញប្រទង់គ្នា ប្រុសពៅ ហាក់តតាំងជាមួយបងៗមិនបានទីបំផុតសពរបស់ម្ដាយ ត្រូវបានយកទៅបញ្ចុះ នៅឃុំសំរ៉ុង ស្រុកព្រៃនប់ តាមការគ្រោងទុករបស់បងៗហេតុការណ៍ ដណ្ដើមសពម្ដាយនេះ បានកើតឡើង នៅភូមិ២ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១២.១២.២០២២។ សេចក្ដីរាយការណ៍បានឱ្យ«ធី អិន អឹម» ដឹងថាៈ ភាគីបងស្រីទាំង២នាក់ ទី១៖ ឈ្មោះ ស៊ុន វន្នី ២៖ ស៊ុន វណ្ណា អ្នកទាំង២ នៅឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុរីឯភាគីប្អូនប្រុសពៅឈ្មោះ ស៊ុន ជីវលី អាយុ២៨ឆ្នាំ នៅភូមិ២ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ដោយឡែកសាកសព ម្ដាយឈ្មោះ ហេង ម៉ាឡា អាយុ៦២ឆ្នាំ នៅភូមិឃុំកើតហេតុ បើតាមការរៀបរាប់ពីឈ្មោះ ស៊ុន ជីវលី ដែលជាកូនពៅ ក្នុងគ្រួសារ បានឱ្យដឹងថាៈ ខ្លួនបានមើលថែរក្សាម្ដាយ និងរស់នៅជាមួយម្ដាយ អស់រយៈពេលជាង១០ឆ្នាំមកហើយ ក្រោមដំបូលផ្ទះតែមួយ នៅភូមិ២ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ។ ក្នុងនោះដែរ កាលពីកន្លងមកបងៗរបស់ខ្លួន ក៏មិនដែលមករវល់អ្វីនោះទេ ដោយមិនទុកចិត្ត និងខ្លាចបងៗ មករករឿងដណ្ដើមទ្រព្យសម្បត្តិ នៅឆ្នាំ២០១៧ ម្ដាយឈ្មោះ ហេង ម៉ាឡា ក៏បានធ្វើលិខិត បណ្ដាំមរតក ដោយប្រគល់ទ្រព្យសម្បត្តិ ដីនិងផ្ទះ ស្ថិតនៅភូមិ២ ឃុំទំនប់រលក ស្រុកស្ទឹងហាវ អោយមកខ្លួនឈ្មោះ ស៊ុន ជីវលី រីឯការចាត់ចែងធ្វើបុណ្យសព ក៏នៅលើការសម្រេច របស់ខ្លួនដែរ ខណៈម្ដាយផ្ដាំថាៈ បើគាត់ស្លាប់ទៅ គឺត្រូវបូជា ហើយធ្វើបុណ្យនៅទីនេះ ប៉ុន្តែផ្ទុយទៅវិញ នៅពេលគាត់ស្លាប់ស្រាប់តែបងៗស្រីខាងលើ មកដណ្ដើមសាកសព ។ យកទៅបញ្ចុះ នៅឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទៅវិញដែលសកម្មភាពនេះ ផ្ទុយពីបណ្ដាំរបស់ម្ដាយ! ជាហេតុនាំឱ្យផ្ទុះហិង្សា រវាងគ្រួសារបងប្អូន ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ទោះជាយ៉ាងណាក្ដី ក្រោយមានការសម្របសម្រួលពីអាជ្ញាធរ សពម្ដាយខាងលើ ត្រូវបានដឹកយកទៅបញ្ចុះ នៅឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមការគ្រោងទុករបស់បងៗ ខណៈឈ្មោះ ស៊ុន ជីវលី យំស្រែកបោកខ្លួនថាៈ«ខ្លួនមិនអាចបំពេញបំណងម្ដាយបាន.មិនអាចធ្វើតាមបណ្ដាំម្ដាយបាន.ព្រោះរូបខ្ញុំ.មិនទាន់មានប្រពន្ធ ខ្លួនមួយ ដណ្ដើមសពមិនឈ្នះបងៗ»៕ សម្រួលដោយ ទៀង បុណ្ណរី