ចោរដ៏សកម្មខាងលួចត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកំពតនាំខ្លួនឲ្យបង្ហាញពីសកម្មភាពគាស់ផ្ទះចូលលួចទូរសព្ទដៃជាង៣០០គ្រឿង
TNM(កំពត) ៖ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកំពតសហការ ជាមួយកម្លាំងនគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាចោគាស់ផ្ទះដ៏សកម្ម និងបានលួចទូរសព្ទដៃក្នុងភូមិសាស្រ្តខេត្តកំពត។
នៅព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០២១ កម្លាំងនគរបាលបាននាំជនសង្ស័យទៅធ្វើការបង្ហាញឡើងវិញ នៅទីតាំងកន្លែងកើតហេតុស្តីពីសកម្មភាព នៃការគាស់ផ្ទះលួចទូរសព្ទទាំងនោះ។
លោកវរសេនីយ៍ឯក លក ញ៉ាវ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានប្រាប់ឱ្យដឹងថាជនសង្ស័យ ក្នុងករណីខាងលើនេះ ឈ្មោះ ហែម ហ៊ី ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯកបានឲ្យដឹងទៀតថាលើកទី១ កាលពីរំលង អធ្រាត្រឈានចូលថ្ងៃទី២៧ ខែកុម្ភៈ មានករណីចោរគាស់ផ្ទះលួចទូរស័ព្ទ នៅហាងលក់មួយកន្លែង ឈ្មោះ ធី បញ្ញាពេជ្រ ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ដោយយកបានទូរសព្ទ័ទំនើប ជិត៣០០គ្រឿង តម្លែប្រមាណ២២ម៉ឺនដុល្លារ។លើកទី ២ នៅ យប់ថ្ងៃ ទី ១៨ ខែមករា ឆ្នាំ ២០២១ មិន ចាំ ម៉ោង នៅ ហាង ទូរស័ព្ទ យីហោ ទូក មាស ថ្មី ស្ថិត ភូមិ ព្រៃ ក្រ ឡា ខាងលិច ឃុំទូក មាស ខាងលិច ស្រុកបន្ទាយមាសខេត្តកំពត បាន ទូរស័ព្ទ ដៃ ចំនួន ៨០ គ្រឿង ក្រោយកើតហេតុកម្លាំងនគរបាល បានចុះទៅពិនិត្យនិងស្រាវជ្រាវតែមិនទទួលបានលទ្ធផលអ្វី ក្រៅពីឃើញសកម្មភាព ចោរតាមរយៈកាមេរ៉ាស្វ័យប្រវត្តិនោះទេ។
លោកវរសេនីយ៍ឯក លក ញ៉ាវ បានបញ្ជាក់ថា ស្របនឹងមាន បេសកកម្មស៊ើបអង្កេតក្នុងក្របខណ្ឌទូទាំងប្រទេស សកម្មភាពនៃការគាស់ផ្ទះ យកទូរសព្ទបានកើតឡើងនៅតាមរាជធានីខេត្ត មួយចំនួននោះ ទើបមានតម្រុយអំពី មុខសញ្ញាពាក់ព័ន្ធ ករណីនេះលេចឡើងក្នុងខេត្តបាត់ដំបង។
ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោកឧត្តមសេ នីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ចំពោះផែនព្រហ្មទណ្ឌខេត្តកំពតចុះសហការ ជាមួយកម្លាំងនគរបាលខេត្តបាត់ដំបងក្រោមកិច្ចដឹកនាំ របស់លោកឧត្តមសេនីយ៍ ឯក ង៉េង ជួ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃទើបនគរបាលចម្រុះ តាមឃាត់ខ្លួន ជនសង្ស័យបានកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ រួចនាំមកកាន់ខេត្ត កំពតតែម្តង។
គួររំលឹកថាករណីគាស់ផ្ទះលួចទូរសព្ទដៃនៅក្នុងភូមិសាស្ត្រខេត្តកំពត ចំនួនពីរករណីដែលជនល្មើសប្រមូលទូរស័ព្ទបាន ចំនួន៣៧៧គ្រឿង។
នៅចំពោះមុខនគរបាល ជនសង្ស័យ ឈ្មោះ ហែម ហ៊ី បានសារភាពថា កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០២១ ខ្លួនពិតជាបានចូល គាស់ផ្ទះលួចទូរសព្ទដៃនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពតប្រាកដមែន។
ជនសង្ស័យ ហែម ហ៊ី បានបញ្ជាក់ថា នៅម៉ោងប្រហែល១រំលងអធ្រាត្រខ្លួនបានចូលតាមចន្លោះផ្លូវចង្អៀត ផ្នែកខាងជើងផ្ទះ រួចឡើងទៅជាន់លើបំផុត ហើយគាស់បង្អួចដើរចុះមកជាន់ទីពីរ។ដោយសារ គ្រប់ទ្វារទាំងអស់សុទ្ធតែចាក់សោ ខ្លួនក៏ចូលតាមក្រោយខ្នងកុងម៉ា ទើបលោតចុះដល់ជាន់ផ្ទាល់ដីរួចយកក្រណាត់ គ្របមុខកាមេរ៉ាស្វ័យប្រវត្តិ មុននឹងដើរប្រ មូលយកទូរសព្ទ័ បានចំនួន២៩៧គ្រឿងនោះ៕