Update៖ ក្រសួងអប់រំៈកំពុងធ្វើអធិការកិច្ចលើលោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ ខេត្តត្បូងឃ្មុំ!
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន កាលពីថ្ងៃទី០៩.១២.២០២២។
បានចេញលិខិត បញ្ជាបេសកកម្ម ដោយចាត់មន្រ្តី១ក្រុម ស្មើ៦រូប ដើម្បីចុះធ្វើអធិការកិច្ចស្រាវជ្រាវ លើប្រធានមន្ទីរអប់រំ ខេត្តត្បូងឃ្មុំ ដែលមានបណ្ដឹង និងជាប់សង្ស័យប្រព្រឹត្តអំពើពុករលួយ និងកិបកេងថវិកាជាតិយ៉ាងច្រើនសន្ធឹក! មន្ត្រីអធិការកិច្ចទាំង៦នាក់ ដឹកនាំដោយ លោកបណ្ឌិត ជ័យ សារិន អគ្គាធិការ នៃអគ្គាធិការដ្ឋាន នៃក្រសួងអប់រំយុវជន និងកីឡា អមដោយមន្ត្រី៥រូបទៀតសូមជម្រាបថាៈ ថ្មីៗនេះ គ្រូៗរួមនិងមន្ត្រីក្រោមឱវាទៈ បានប្ដឹងសុំដកលោក អ៊ិន ពៅសម្បត្តិ ចេញប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ ដោយអះអាងថាៈ ប្រធានមន្ទីររូបនេះ ប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ គិតតែផលប្រយោជន៍ផ្ទាល់ខ្លួនបណ្ដឹងទាំងនោះ បានរៀបរាប់ថាៈលោក អ៊ិន ពៅសម្បត្តិ បានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ជាច្រើនករណី កិបកេងប្រាក់រដ្ឋ ស្រវាវេច ប្រយោជន៍ កាត់ប្រាក់ខែពីគ្រូៗ បន្លំឈ្មោះគ្រូ ស៊ីម៉ោងវេន កេងប្រវ័ញ្ចប្រាក់បៀវត្សគ្រូបង្រៀនកិច្ចសន្យា ដើម្បីកិបកេង ថវិកាជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗ។ ក្នុងនោះបណ្ដឹងចំនួន៣ ដែលប្ដឹងទៅអភិបាលខេត្តត្បូងឃ្មុំ៖
ទី១៖ លោក ប៉ាន ចាន់អូន នាយក”សាលាបឋមសិក្សាភូមិកណ្ដាល”ស្ថិតនៅភូមិកណ្ដាល ឃុំគរ ស្រុកត្បូងឃ្មុំ
បានអះអាងប្រាប់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំថាៈមន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានកាត់ប្រាក់ខែពីខ្លួនចំនួន៥.០០០.០០០រៀល!។ ២៖ លោក ឈុន សុខ នាយក”សាលាបឋមសិក្សាបឹងព្រះ” ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ បានអះអាងថាៈមន្ទីរអប់រំ បានកាត់ប្រាក់ខែ របស់គាត់ ជាង៣.០០០.០០០រៀល។ ៣៖ លោក សុខ ជា នាយក”សាលាបឋមសិក្សាជីរោទ៍កណ្ដាល”ភូមិជីរោទ៍កណ្ដាល ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ បានអះអាងថាៈមន្ទីរអប់រំ បានកាត់ប្រាក់ខែរបស់ខ្លួនជាង៥.០០០.០០០រៀល បណ្ដឹងទាំង៣នេះ បានបញ្ជាក់ដូចៗគ្នាថាៈមន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានកាត់ប្រាក់ខែពីពួកខ្លួន នៅកំឡុង ខែសីហា ឆ្នាំ២០២២។
ក្រោមហេតុផលថាៈ”ពួកគាត់ធ្វើការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីកន្លងទៅ”។ ប្រភពដដែលបញ្ជាក់បន្ថែមថាៈ បើទោះបីជាពួកខ្លួន បម្រើការងារបោះឆ្នោតក៏ពិតមែន ប៉ុន្តែមិនបណ្ដោល ឱ្យខកខានឬខាតបង់ ចំពោះការងារសាលានោះទេ!។ តែផ្ទុយទៅវិញ ពួកគាត់បានបំពេញកិច្ចការងារសាលា យ៉ាងល្អ មិនសមណា មន្ទីរអប់រំ មកកាត់ប្រាក់ខែពួកគាត់ បែបនេះសោះ..? យោងឯកសារមួយចំនួនទៀត បានឱ្យ«ដើមរាំង»ដឹងថាៈ មន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ។ បានកិបកេងថវិការដ្ឋ ក្នុងមួយខែៗរាប់សិបលានរៀល តាមរយៈការដាក់ឈ្មោះគ្រូកិច្ចសន្យា និងគ្រូបង្រៀន ២វេន ជាក់ស្ដែងៈគ្រូឈ្មោះ ញ៉ែម ពិដោ បានផ្ទេរចេញទៅខេត្តកំពង់ធំ យូហើយ បែរជាមានឈ្មោះបើកប្រាក់ខែ នៅខេត្តត្បូងឃ្មុំ រហូត! ប្រាក់បន្លំឯកសារសាធារណៈ រំលោភសេចក្តីទុកចិត្ត កេងប្រវ័ញប្រាក់បៀវត្សគ្រូបង្រៀន២វេន សម្រាប់ឆ្នាំ២០២២ ដោយបន្លំដាក់ឈ្មោះបក្ខពួក មិនមានក្របខ័ណ្ឌមន្ត្រីអប់រំ ដាក់បន្លំប្តី ប្រពន្ធ លាក់បាំងដោយដាក់ឈ្មោះជាគ្រូ២វេន ដោយសាមីខ្លួនមិនដឹង ដើម្បីធ្វើតារាងរបាយការណ៍ កុហសថាៈ ធនាគារវេលុយច្រឡំ សូមផ្ញើមកឱ្យបក្ខពួករបស់ខ្លួនវិញ។
ប្រាក់បៀវត្ស ចាប់ពីខែមករា ដល់ ខែសីហា ឆ្នាំ២០២២ ក្នុងគ្រូម្នាក់ៗជាង១១លានរៀល សរុបជាថវិកា ជាង២០០ លានរៀលឯណោះ រីឯបណ្ដឹងរបស់មន្ត្រីៗ នៃមន្ទីរអប់រំ ខេត្តត្បូងឃ្មុំ ដែលបានប្ដឹង ទៅក្រសួងអប់រំយុវជន និងកីឡា
ក៏បានអះអាងថាៈ លោក អ៊ិន ពៅសម្បត្តិ គិតតែស្រវាវេច ផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតអភិវឌ្ឍន៍អង្គភាពអប់រំ.គ្មានដំណោះស្រាយ បង្កភាពស្មុកស្មាញ នៅសាលារៀន ឃុបឃិតគ្នាជាមួយការិយាល័យបុគ្គលិក ក្នុងការផ្ទេរបុគ្គលិកមន្ត្រីអប់រំ ពីកន្លែងមួយទៅកន្លែងមួយ ជាថ្នូរនិងប្រាក់រាប់ពាន់ដុល្លារ ក្នុងម្នាក់ៗ ដោយពុំឆ្លងកាត់ការ ត្រួតពិនិត្យពីគណៈកម្មការ។ក្លែងបន្លំឯកសារគ្រូៗ២វេន លើទំហំទឹកប្រាក់ចំនួន២០១ លានរៀល កាត់យកប្រាក់បៀវត្ស គ្រូបង្រៀនកិច្ចសន្យាចំនួន៩៥នាក់ នៅស្រុកមេមត់ លើទំហំទឹកប្រាក់ ៩៧លានរៀល។រាល់ការចោទប្រកាន់ទាំងនេះ«ដើមរាំង» បានព្យាយាមសុំការបកស្រាយពីលោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ ជាច្រើនលើកច្រើនសារ ប៉ុន្តែទូរស័ព្ទចូលហើយ លោកមិនដែលទទួល! ខណៈលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា មានទម្លាប់ មិនលើកទូរស័ព្ទអ្នកសារព័ត៌មាន! ទោះជាយ៉ាងណាក្ដី ក្រោយផ្ទុះរឿងមួយនេះ រដ្ឋមន្ត្រីក្រសួងអប់រំ បានចាត់មន្ត្រីជំនាញចុះស្រាវជ្រាវហើយ ចំពោះលទ្ធផលបែបណានោះ មានតែរង់ចាំមើលទាំងអស់គ្នាទេ៕សម្រួលដោយ ទៀង បុណ្ណរី