ថ្ងៃនេះ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៧៣នាក់ ខណៈអ្នកជំងឺចំនួន១៧នាក់ជាសះស្បើយ

TNM(ភ្នំពេញ) ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៨នាក់ ក្នុងនោះ៥១នាក់ជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» និង២នាក់ ជាអ្នកដំណើរចូលមកកម្ពុជា ខណៈអ្នកជំងឺចំនួន១៥នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន១៧៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៩៦៧នាក់ ស្លាប់៣នាក់ និងអ្នកជំងឺចំនួន៧៨១នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕

 

អត្ថបទដែលជាប់ទាក់ទង