ឃាត់ខ្លួនថៅកែហាងម៉ាស្សា”កុលាបក្រហម១៦៨”ពាក់ព័ន្ធបង្កប់សេវាផ្លូវភេទ!
ភ្នំពេញ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសម្នាក់ ជាថៅកែហាង និងមើលការខុសត្រូវនៅទីតាំងម៉ាស្សាកោសជប់ បង្កប់ ការរួមភេទ ចំនួន២ទីតាំងផ្សេងគ្នា ។សមត្ថកិច្ចបានចុះបង្ក្រាប ជាក់ស្តែងករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស បើកហាងម៉ាស្សាបង្កប់បំរើសេវាផ្លូវភេទ ។ដោយបានឃាត់ខ្លួនបុរសថៅកែហាងម្នាក់ និងនារីរងគ្រោះចំនួន០៨នាក់ ។ក្នុងនោះមានអនីតិជនចំនួន០២នាក់ និងវត្ថុតាងស្រោមអនាម័យ ប្រើប្រាស់រួចមួយចំនួន និងមិនទាន់ប្រើប្រាស់មួយចំនួន។ថៅកែហាងដែលឃាត់ខ្លួនឈ្មោះ ប៉ក ឧត្តម ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៣ ផ្លូវបេតុងលេខបេតុង ក្នុងបូរីពិភពថ្មី សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ក្រោមការសម្របសម្រួលដោយលោក ទី មុនិន្ទ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ដោយ លោក វរសេនីយ៍ទោ ហាក់ លី នាយការិយាល័យ ។បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ និងនារីរងគ្រោះ ក្មេងៗចំនួន០៨នាក់ នៅវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ទីតាំងហាងម៉ាស្សាចំនួន២ទីតាំង ទី១នៅចំណុចហាងយីហោ«កុលាបក្រហម១៦៨» ស្ថិតនៅផ្ទះលេខ៣៣ ផ្លូវបេតុង និងទី២ ទីតាំងហាងគ្មានយីហោ ផ្ទះលេខ២៨១ ផ្លូវបេតុងទី១ ស្ថិតនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។តាមប្រភពបានឲ្យដឹងថាៈ បុរសថៅកែជាអ្នកគ្រប់គ្រងហាងទាំង២ទីតាំង ហាងម៉ាស្សាយីហោ«កុលាបក្រហម» មាននារីម៉ាស្សានិង រួមភេទ ចំនួន២នាក់ និងទីតាំងមួយទៀតផ្ទះលេខ២៨១ គ្មានយីហោ មានស្រីៗរង់ចាំទទួលភ្ញៀវម៉ាស្សា និងរួមភេទ ចំនួន ០៦នាក់ អនីតិជន ០២នាក់និងមានបន្ទប់សម្រាប់រួមភេទចំនួន ០៣បន្ទប់ តម្លៃម៉ាស្សាធម្មតា ២០.០០០រៀល ក្នុងមួយម៉ោង ។តម្លៃនៃការរួមភេទក្នុងមួយដងចាប់ពី ២០$ ទៅ ២៥$ ហើយលុយដែលបានមកពីការ រួមភេទ គឺថៅកែហាងចែកស្មើគ្នាជាមួយស្រីៗម៉ាស្សាទាំងនោះ ។ប្រភពដដែលបានឲ្យដឹងថា ហាងម៉ាស្សានេះ បើក ដំណើរការរកស៊ីទទួលភ្ញៀវចាប់ពីម៉ោង ០៩ព្រឹក រហូតដល់ យប់អាធ្រាតទើបបិទទ្វារ ។រីឯនារីដែលជាអនីតិជនចំនួន០២នាក់ គឺចូលមកបម្រើការងារចាប់ពីម៉ោង ០៨យប់ រហូតដល់ម៉ោង ១០យប់ ។ក្រោយប្រតិបត្តិការកម្លាំងជំនាញបាននាំខ្លួនបុរសថៅកែហាង ម៉ាស្សា ទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ។ដើម្បីសួរនាំកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំង០៨នាក់ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ធ្វើការអប់រំផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី