រដ្ឋបាលខេត្តសៀមរាប ផ្អាកដំណើរការកន្លែងព្យាបាលជំងឺ៤កន្លែង ក្រោយពាក់ព័ន្ធអ្នកជំងឺកូវីដ១៩

TNM(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចផ្អាកដំណើរការកន្លែងព្យាបាលជំងឺចំនួន ៤កន្លែង បន្ទាប់ពីបានរកឃើញថា កន្លែងព្យាបាលជំងឺទាំង៣កន្លែងនេះ ជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩។

ការផ្អាកនេះបានធ្វើឡើងតាមសេចក្តីសម្រេចមួយ ដែលបានធ្វើឡើងនៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ កន្លែងសម្រាកព្យាបាលជំងឺដែលផ្អាកដំណើរការនេះរួមមាន៖ មន្ទីរសម្រាកព្យាបាល «៧៧៧» ស្ថិតនៅភូមិសាលាកន្សែង, មន្ទីរពហុព្យាបាលសុខភាព ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ, បន្ទប់ពិគ្រោះព្យាបាលជំងឺ «ទូច កូ» ស្ថិតនៅភូមិទក្សិណខាងត្បូង និងបន្ទប់ថែទាំវេជ្ជសាស្ត្រ «ចាវ ចាន់» ស្ថិតនៅភូមិគោកតាចាន់ សង្កាត់គោកចក។

ការសម្រេចផ្អាកដំណើរការកន្លែងព្យាបាលជំងឺទាំង៤កន្លែង បន្ទាប់ពីបានរកឃើញមានជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ ឈ្មោះ ម៉ាប់ វ៉ុន អាយុ ៣៥ឆ្នាំ ដែលបានរកឃើញនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។

អ្នកជំងឺកូវីដ១៩រូបនេះ បានធ្វើការងារនៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ រូបគេបានធ្វើដំណើរទៅកាន់ខេត្តសៀមរាបកាលពីថ្ងៃទី០៧ ខែមីនា។ ពេលរូបគេលេចចេញអការៈជំងឺបានស្វះស្វែងរកព្យាបាលជំងឺនៅមន្ទីរពេទ្យទាំង៤ខាងលើ ដោយព្យាយាមលាក់ប្រវត្តិនៃការធ្វើដំណើររបស់ពួកគេ៕

អត្ថបទដែលជាប់ទាក់ទង