ឯកឧត្តម ឡុង ផល៖ យើងត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ និងរួមគ្នាអភិវឌ្ឍន៍ ទើបប្រទេសជាតិមានការរីកចម្រើន

នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុម ការងាររាជរដ្ឋាបាលចុះមូលដ្ឋានស្រុកស្ទោង អញ្ជើញជាអធិបតី ក្នុងពិធីប្រជុំបូកសរុបលទ្ធផល ការងារប្រចាំត្រីមាសទី៤ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្ទោង។នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឡុង ផល បានលើកឡើងថា ក្នុងនាមយើងជាខ្មែរ តែមួយយើងត្រូវរូមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ និងរួមគ្នាអភិវឌ្ឍន៍ ទើបប្រទេសជាតិមានការរីកចម្រើន ក្រោមម្លប់សន្តិភាព ដែលមានសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានេះឯកឧត្តម ឡុង ផល ក៏បានកោតសរសើរដល់រដ្ឋបាលស្រុកស្ទោង ដែលមានកិច្ចសហការខ្ពស់ ក្នុងការដោះស្រាយបញ្ហាគ្រោះទឹកជំនន់ ដែលបានលិចលង់ ស្រុកស្ទោងកន្លងមក បានទាន់ពេលវេលា ទាំងការផ្តល់ស្បៀងសង្គ្រោះបឋម និងការផ្តល់ពូជ ស្រូវ និងពូជបន្លែក្នុងការដាំដុះ និងព្រោះស្តារឡើងវិញ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ឡើងវិញ។ឯកឧត្តម ឡុង ផល បាន ជំរុញដល់ក្រុមការងារក៏ដូចជារដ្ឋបាលស្រុកស្ទោង ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាទូទៅ ជូនប្រជាជនឱ្យមានប្រសិទ្ធភាព និងទាន់ពេលវាលាបំផុត ដើម្បីទទួលបាននូវទំនុកចិត្តថែមទៀតពីប្រជាពលរដ្ឋ។ឯកឧត្តមបានបន្ថែមថា បញ្ហាជាអាទិភាពជាច្រើនដែលក្រុមការងារត្រូវយកកចិត្ត ទុកដាក់ថែមទៀតនោះគឺ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ការគ្រប់គ្រងអគ្គីភ័យ ការតភ្ជាប់ និងផ្គត់ផ្គង់អគ្គិសនី ការតបណ្តាញនិងផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ។ ការគ្រប់គ្រង បរិស្ថាន និងសំរាម ការផ្តល់សេវាសុខាភិសុខាភិបាលប្រកបដោយប្រសិទ្ធភាព។ ការផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគ្រប់ប្រភេទ និងការដោះស្រាយ និងសម្របសម្រួលបញ្ចប់ វិវាទក្រៅប្រព័ន្ធតុលាការ ជាពិសេសការទទួលខុសត្រូវរបស់ស្មៀនឃុំ ក្នុងការផ្តល់ សេវាជូនប្រជាពលរដ្ឋដោយផ្ទាល់ប្រកបដោយការជឿទុកចិត្ត និងប្រសិទ្ធភាព។ឯកឧត្តម ឡុង ផល បានណែនាំដល់ក្រុមការងារ និងរដ្ឋបាលស្រុកស្ទោងត្រូវ បង្កើនកិច្ចសហការគ្នាក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។សូមចូលរួមផ្សព្វផ្សាយ ពីភូមិឃុំមានសុវត្ថិភាព ដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ដើម្បីឱ្យ ប្រទេសជាតិមានសុខសន្តិភាពជានិរន្តរ៍៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង