ឯកឧត្តម ឌិត ទីណា ជួបពិភាក្សាការងារជាមួយជាមួយឯកអគ្គរាជទូតជប៉ុន
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូតជប៉ុន មុនពេលឯកឧត្តមត្រូវបញ្ចប់អាណត្តិនៅកម្ពុជានាពេលដ៏ខ្លីខាងមុខ។ នៅក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងជប៉ុន និងកម្ពុជានាពេលកន្លងមក។ ទន្ទឹមគ្នានេះ ឯកឧត្តម ឌិត ទីណា បានជម្រាបជូនឯកឧត្តម Masahiro Mikami អំពីការគាំទ្ររបស់កម្ពុជាចំពោះជប៉ុន ក្នុងតួនាទីជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ CITES នៅពេលថ្មីៗនេះនៅប្រទេសប៉ាណាម៉ា។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បញ្ជាក់ថា កម្ពុជានឹងបន្តសហការជាមួយជប៉ុននូវគម្រោងដែលមានផលប្រយោជន៍ជួយគ្នាទៅវិញទៅមក។ ឯកឧត្តម ឌិត ទីណា ក៏បានស្នើសុំឱ្យភាគីជប៉ុនជួយជំរុញការវិនិយោគក្នុងការផលិតកសិផលប្រកបដោយគុណភាព និងស្តង់ដារ ជាពិសេសការវេចខ្ចប់ល្អ ដើម្បីឈានទៅរកទីផ្សារប្រទេសជប៉ុន៕ សម្រួលដោយ ទៀង បុណ្ណរី