ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ សម្ពោធជាផ្លូវការភោជនីយដ្ឋានបឺហ្គឺរ QB សាខា PPIU

នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២២ នេះ ក្រុមហ៊ុនហ្វាន់ ហ៊្វូដ សម្ពោធជាផ្លូវការភោជនីយដ្ឋាន បឺហ្គឺរ QB សាខាទី២ នៅក្នុងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិជាន់ផ្ទាល់ដី។ តាមប្រសាសន៍របស់លោក ងន ដេវីដសំបូរ Managing Director របស់ក្រុមហ៊ុន​ហ្វាន់ហ៊្វូដ “ភោជនីយដ្ឋាន QB-Quick Bites ជាភោជនីយដ្ឋានប៊ឺហ្គឺរដែលក្រុមហ៊ុន ហ្វាន់ ហ៊្វូដ ទើបតែបង្កើតថ្មី  ដែលអតិថិជនអាចទទួលបានប៊ឺហ្គឺរ រសជាតិថ្មី ដែលប៊ឺហ្គឺរធ្វើពីសាច់គោអូស្ត្រាលីសុទ្ធ១០០%។ នៅ QB អតិថិជន អាចជ្រើសរើសប៊ឺហ្គឺរជាច្រើនរសជាតិ ដូចជា ប៊ឺហ្គឺសាច់ជ្រូកបង្គា ប៊ឺហ្គឺរសាច់ក្តាម ប៊ឺហ្គឺសាច់ទា ប៊ឺហ្គឺរសាច់មាន់។ មិនតែប៉ុណ្ណោះភោជនីយដ្ឋានក៏ផ្តល់ជូនមាន់បំព ងជាច្រើនរសជាតិ។” លោក ងន ដេវីដសំបូរ បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ ក៏នៅមានភោជនីយដ្ឋានចំនួន៤ទៀតដែលគ្រោងនឹងបើកក្នុងពេលឆាប់ៗនេះ ហើយនិងភោជនីយដ្ឋាន ជាច្រើនទៀតក្នុងឆ្នាំ២០២៣។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏កំពុងសិក្សា ទៅលើការបង្កើតម៉ាកផ្សេងៗទៀត ដើម្បីផ្តល់ជូនមុខម្ហូបថ្មីដែលប្រកបដោយគុណភាព ប្រណីតភាព និងអនាម័យខ្ពស់ បង្កើតនូវបទពិសោធន៍ថ្មីៗក្នុងភោជនីយដ្ឋាន ជូនប្រជាជនកម្ពុជា។ ក្រុមហ៊ុនក៏មានផ្តល់ជូននូវសេវាកម្មរៀបចំម្ហូបអាហារដល់ទីតាំងរបស់អតិថិជន (Catering Service) ដែលមានម្ហូបច្រើនជម្រើស ដូចជា ម្ហូបខ្មែរ អឺរ៉ុប ជប៉ុន ជាពិសេសគឺម្ហូបជប៉ុនដែលចម្អិនដោយ ចុងភៅផ្ទាល់​ ហៅថា “Teppanyaki at Home”។ ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ មានបទពិសោធន៍ ផ្តល់សេវា Catering Service សម្រាប់កម្មវិធីតូចធំ ដែលអាចទទួលភ្ញៀវបានរហូតដល់ ជាង៦០០០ នាក់។ ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ ឯ.ក គឺជាក្រុមហ៊ុនមួយដែលមានចក្ខុវិស័យ “ក្លាយខ្លួនជាក្រុមហ៊ុនមានភាពនាំ មុខគេនៅក្នុងវិស័យម្ហូបអាហារនៅប្រទេសកម្ពុជា រួមជាមួយនឹងការផ្តល់ជូននូវម្ហូបអាហារប្លែកៗ ក៏ដូចជាសេវាកម្មដ៏ល្អឥតខ្ចោះ”។ ទីតាំង៖ QB-Quick Bites សាខា PPIU ស្ថិតនៅជាន់ផ្ទាល់ដី ក្នុងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ លេខទូរសព្ទ៖ 085 333 128

អត្ថបទដែលជាប់ទាក់ទង