ស្ត្រីមូស្លីម ១០ រូប មានជាងគេលើពិភពលោក ក្នុងនោះក៏មានបុត្រីស្ដេចស៊ុលតង់ ២ អង្គដែរ។ មនុស្សជាច្រើនគិតថាមានតែស្ត្រី និងបុរសលោកខាងលិចប៉ុណ្ណោះ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ប៉ុន្តែមិនទាំងអស់នោះទេ។
មនុស្សជាច្រើនគិតថាមានតែស្ត្រី និងបុរសលោកខាងលិចប៉ុណ្ណោះ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ប៉ុន្តែមិនទាំងអស់នោះទេ។ ស្ត្រីមូស្លីមភាគច្រើននៅជុំវិញពិភពលោក ក៏មានលុយវាល់លាន ខណៈអ្នកខ្លះរកបានទ្រព្យសម្បត្តិទាំងអស់ដោយការខិតខំប្រឹងប្រែង ខ្លះទៀតកើតមកទទួលមរតកអាជីវកម្មគ្រួសារ ឬជាម្ចាស់ធនាគារ។
១ ព្រះនាង Ameerah នៃប្រទេសអារ៉ាប៊ីសាអូឌីត
ប្រសូតនៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ១៩៨៣ ទ្រង់គឺជាសមាជិកនៃក្រុមប្រឹក្សាភិបាលនៅ Silatech ហើយបច្ចុប្បន្នបានរៀបការជាមួយមហាសេដ្ឋី Emirati Khalifa bin Butti al Muhairi ។ ក្នុងឆ្នាំ២០១១ ព្រះនាងបានទទួលពានរង្វាន់ ITP Special “Humanitarian Award” ក្នុងនាមមូលនិធិ Alwaleed Bin Talal ក្នុងពិធីប្រគល់ពានរង្វាន់សមិទ្ធិផលធុរកិច្ចអារ៉ាប់។ ទ្រង់គឺជាអ្នកចំណូលថ្មីដែលមានកេរ្តិ៍ឈ្មោះខ្ពស់បំផុតក្នុងបញ្ជី CEO Middle East 100 Most Powerful Arab Women 2012 ជាមួយនឹងចំណាត់ថ្នាក់ទីបួន។ ទ្រង់ក៏ទទួលបានពានរង្វាន់ Woman Personality of the Year Award ពីវិទ្យាស្ថាន Middle East Excellence Award ផងដែរ។បច្ចុប្បន្នស្វាមីរបស់ទ្រង់ស្ថិតនៅលេខ១៨១៨ ក្នុងបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្ដី Forbes ដែលមានទ្រព្យសម្បត្តិសុទ្ធ ១.២ ពាន់លានដុល្លារ។
២ ម្ចាស់ក្សត្រីរបស់ហ្ស៊កដានី Rania
ទ្រង់ប្រសូត្រនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ១៩៧០ គឺជាមហាក្សត្រិយានីនៃប្រទេសហ្ស៊កដានី។ ចាប់តាំងពីអភិសេកជាមួយស្តេចហ្ស៊កដានីក្នុងឆ្នាំ ១៩៩៣ ទ្រង់ត្រូវបានគេស្គាល់ថាជាអ្នកតស៊ូមទាក់ទងនឹងការអប់រំ សុខភាព ការពង្រឹងសហគមន៍ យុវជន ការសន្ទនាឆ្លងវប្បធម៌ និងមីក្រូហិរញ្ញវត្ថុ។ ទ្រង់បានធ្វើការជាមួយនឹងមេដឹកនាំពិភពលោកផ្សេងទៀត រួមទាំងអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង Nelson Mandela ក្នុងចលនាសកលមួយដែលកំពុងស្វែងរកការកែលម្អសុខុមាលភាពរបស់កុមារ។ ទ្រព្យសម្បត្តិរបស់ទ្រង់ គឺ ៣៥ លានដុល្លារ។
៣ ព្រះនាង Majeedah Bolkiah
ប្រសូតនៅថ្ងៃទី ១៦ខែមីនា ឆ្នាំ ១៩៧៦ គឺជាបុត្រទី ៤ របស់ស្ដេចស៊ុលតង់ Hassanal Bolkiah នៃប្រទេសព្រុយណេ ។ ទោះយ៉ាងណា ក្នុងនាមជាកូនស្ដេចដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក ក្នុងនោះបុត្រីអង្គនេះក៏មានទ្រព្យចំនួន ២០ ពាន់លានដុល្លារ និងត្រូវបានគេរាយការណ៍ថាមិនផ្លាស់ប្ដូរចាប់តាំងពីឆ្នាំ ២០០៩មក។
៤ ព្រះនាង Lalla Salma នៃប្រទេសម៉ារ៉ុក
ប្រសូតនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ១៩៧៨ ជាព្រះនាងនៃប្រទេសម៉ារ៉ុក។ នៅថ្ងៃទី ២៩ខែមេសា ឆ្នាំ ២០១១ នាងបានចូលរួមក្នុងពិធីមង្គលការរបស់ព្រះអង្គម្ចាស់ William ។ ព្រះនាង Lalla បានបង្កើតសមាគមការពារជំងឺមហារីកនៅប្រទេសម៉ារ៉ុក។ ទ្រង់ក៏បានបង្កើតមូលនិធិ Lalla Salma ការការពារ និងព្យាបាលជំងឺមហារីក ហើយក៏បានចូលរួមនៅក្នុងការបង្ការមេរោគអេដស៍ និងជំងឺអេដស៍នៅអាហ្វ្រិកផងដែរ។ ទ្រព្យសម្បត្តិសុទ្ធរបស់ស្វាមីនិងទ្រង់ ត្រូវបានគេរាយការណ៍ថា មានប្រហែល ២.៥ ពាន់លានដុល្លារ។
៥ Sheikha Maitha នៃទីក្រុងឌូបៃ
កើតថ្ងៃទី ០៥ ខែមីនា ឆ្នាំ ១៩៨០ គឺជាអត្តពលិកការ៉ាតេ និងតេក្វាន់ដូ ។ តំណាងប្រទេសអារ៉ាប់រួមក្នុងព្រឹត្តិការណ៍ Asian Games ឆ្នាំ២០០៦ នាងបានឈ្នះមេដាយប្រាក់ក្នុងព្រឹត្តិការណ៍កីឡាការ៉ាតេស្ត្រីលើសពី៦០គីឡូក្រាម។ Sheikha Maitha តំណាងឲ្យ UAE នៅ Asian Games ឆ្នាំ ២០០៦ និងទទួលបានមេដាយប្រាក់មួយ។ ទ្រព្យសម្បត្តិសុទ្ធរបស់នាង និងគ្រួសាររបស់នាងគឺរាប់ពាន់លានដុល្លារ។ ក្នុងឆ្នាំ ២០០៨ នាងត្រូវបានបញ្ចូលក្នុងបញ្ជី “20 Hottest Young Royals” ដែលចងក្រងដោយទស្សនាវដ្តី Forbes ខណៈឪពុករបស់នាងមានទ្រព្យសម្បត្តិសរុបប្រហែល ៤.៥ ពាន់លានដុល្លារ។
៦ Sheikha Hanadi នៃប្រទេសកាតា
នាងគឺជាអ្នកវិនិយោគ សហគ្រិនអចលនទ្រព្យ និងជាធនាគារិក ហើយជាអ្នកប្រឹក្សានៅ Standard Chartered ហើយទ្រព្យសម្បត្តិរបស់នាងគឺច្រើនជាង ១៥ ពាន់លានដុល្លារ។ នាងក៏ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Amwal ស្ថាបនិក និងជានាយកប្រតិបត្តិនៃគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ AL Waab City អនុប្រធានក្រុមហ៊ុន Nasser Bin Khaled Al-Thani & Sons Group និងជាប្រធានស្ថាបនិក Q-Auto ។
៧ ព្រះនាង Fatima នៃប្រទេសអារ៉ាប៊ីសាអូឌីត
ទ្រង់គឺជាភរិយារបស់ Sheikh Avdi Al Muhammad ហើយជាកម្មសិទ្ធិរបស់គ្រួសាររាជវង្សដែលមានជាងគេបំផុតនៅលើពិភពលោក នៃអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ជាមួយនឹង៣៩ភាគរយ នៃប្រេងបម្រុងរបស់ OPEC ក្នុងស្រុក។ ទ្រង់ត្រូវបានគេនិយាយថាជានារីដែលស្អាតបំផុតក្នុងពិភពលោក ខណៈទ្រព្យសម្បត្តិសុទ្ធត្រូវបានគេរាយការណ៍ថា មានប្រហែល ១៨ពាន់លានដុល្លារ។
៨ Sultanah Nur Zahirah
ប្រសូត្រនៅថ្ងៃទី ០៧ខែធ្នូឆ្នាំ ១៩៧៣ គឺជាស្តេចស៊ុលតាណាបច្ចុប្បន្ននៃ Terengganu ។ នាងគឺជារាជបុត្រីទី ១៣ Raja Permaisuri Agong នៃប្រទេសម៉ាឡេស៊ី ពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១១។ គូស្នេហ៍រាជវង្សនេះមានកូនចំនួន ៤ នាក់ ប្រុស២ និងស្រី ២ ។ នាងមានទ្រព្យសម្បត្តិប្រហែល ១៥ ពាន់លានដុល្លារ។
៩ ព្រះនាង Hajah Hafizah Suruul Bolkiah នៃប្រទេសព្រុយណេ
ព្រះនាង Hajah មានព្រះជន្ម ៣២ ព្រះវស្សា និង Pengiran Haji Muhammad Ruzaini ព្រះជន្ម ២៩ ព្រះវស្សា ត្រូវបានគេថ្វាយទៅព្រះរាជវាំងក្នុងពិធីប្រពៃណីដ៏ថ្លៃថ្លាមួយនៅឯវាំងដែលមានបន្ទប់ចំនួន ១៧០០ របស់ស្តេចស៊ុលតង់ ក្នុងពិធីរៀបអភិសេកដ៏ប្រណីតរបស់ទ្រង់។
១០ Sheikha Mozah នៃប្រទេសកាតា
Sheikha Moza bint Nasser កើតនៅទីក្រុង Doha ប្រទេសកាតា នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ១៩៥៩ គឺជាមហេសីរបស់ Sheikh Hamad bin Khalifa Al Thani អតីត Emir នៃរដ្ឋកាតា។ ចាប់តាំងពីឆ្នាំ១៩៩៥ Sheikha Moza បានដឹកនាំការអប់រំ និងកំណែទម្រង់សង្គមនៅក្នុងប្រទេសកាតា ហើយបានបង្កើតគម្រោងអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ។ មិនដូចភរិយារាជានិយមដទៃទៀតនៅមជ្ឈិមបូព៌ា អ្នកស្រី Sheikha Moza គឺជាឥស្សរជនដ៏ខ្ពង់ខ្ពស់ក្នុងនយោបាយ និងសង្គមរបស់ប្រទេសជាតិ ហើយចូលរួមយ៉ាងសកម្មនៅក្នុងរដ្ឋាភិបាលរបស់ប្រទេសកាតា។ នាងគឺជាកម្លាំងជំរុញនៅពីក្រោយ Education City និង Al Jazeera Children’s Channel ។ នាងគឺជាម្ចាស់ក្រុមហ៊ុន Le Tanneur ដែលជាក្រុមហ៊ុនផលិតស្បែកសត្វរបស់ប្រទេសបារាំង។ លើសពីនេះ នាងត្រូវបានគេដាក់ឈ្មោះថាជាស្ត្រីដែលមានឥទ្ធិពលបំផុតទាំង ១០០ របស់ទស្សនាវដ្តី Forbes នៅលេខ 75 ។ ទ្រព្យសម្បត្តិសុទ្ធរបស់ Sheikha Mozah គឺច្រើនជាង ៧ ពាន់លានអឺរ៉ូឯណោះ៕