ឯកឧត្តម ថន វរៈ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បានឧបត្ថម្ភ អង្ករចំនួន១តោនដល់សាលាឃុំរាម និងប្រគេនបច្ច័យសម្រាប់ធ្វើចង្ហាន់ទៅដល់ព្រះសង្ឃដែលគងនៅវត្តសមាធិ ចំនួន៨០០ដុល្លារក្នុង១ខែៗផងដែរ។

កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាឃុំរាម ឯកឧត្តម ថន វរៈ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បានឧបត្ថម្ភ អង្ករចំនួន១តោនដល់សាលាឃុំរាម សម្រាប់ប្រើប្រាស់និងដោះស្រាយជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានការខ្វះខាតនិងជួបការលំបាកក្នុងគ្រាអាសន្នណាមួយដែលកើតឡើយដោយយត្ថហេតុ។
ក្នុងនោះដែរ ឯកឧត្តម ថន វរៈ និងលោកជំទាវ បានប្រគេនបច្ច័យសម្រាប់ធ្វើចង្ហាន់ទៅដល់ព្រះសង្ឃដែលគងនៅវត្តសមាធិ ចំនួន៨០០ដុល្លារក្នុង១ខែៗផងដែរ។ ជាចុងក្រោយ លោក មេឃុំ រាម សូមថ្លៃងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតនូវទឹកចិត្តដ៏វិសេសវិសាលនេះ ដែលកើតចេញពីទឹកចិត្តពិតៗក្នុងនាមជាកូនខ្មែរតែមួយ ហើយជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាមួយការដឹកនាំរបស់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាពិសេស សម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជាមានការរីកចម្រើនគួរអោយកាត់សំគាល់។ អរគុណសន្តិភាព ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង