តើអ្វីជាគោលបំណងពិតប្រាកដនៅពីក្រោយខ្នងការចាប់ខ្លួនមន្ដ្រីក្រសួងកសិកម្មកម្ពុជានៅអាមេរិក?

ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើកម្ពុជា លោក គ្រី ម៉ះផល ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណេឌី (John F. Kennedy) ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក ក្នុងអំឡុងពេលលោកធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិកទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ សាយតេស(CITES) នៅប្រទេសប៉ាណាម៉ា។ ការឃាត់ខ្លួនមន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្មនេះ ក្រោមបទចោទ “សមគំនិតរត់ពន្ធសត្វស្វាក្តាម” ពីកម្ពុជាទៅអាមេរិក។បើយោងតាមនាយកដ្ឋានយុត្ដិធម៌សហរដ្ឋអាមេរិកបានឱ្យដឹងថា លោក គ្រី ម៉ះផល គឺជាបុគ្គលម្នាក់ក្នុងចំណោមមនុស្ស៨នាក់ផ្សេងទៀត ដែលរងការចោទប្រកាន់ថា ជា“ក្រុមរត់ពន្ធសត្វស្វាព្រៃខុសច្បាប់”។ មន្ដ្រីក្រសួងកសិកម្មម្នាក់ទៀតគឺលោក កែវ អូម៉ាលីស ជាអគ្គនាយករដ្ឋបាលព្រៃឈើកម្ពុជា ក៏រងការចោទប្រកាន់ថាបានពាក់ព័ន្ធនឹងករណីនេះដែរ។ ការឃាត់ខ្លួនលោក គ្រី ម៉ះផល បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយភ្លាមៗក្រោយទទួលបានព័ត៌មាន ក្រសួងកសិកម្មកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានសម្ដែងការហួសចិត្ដ។ តាមសេចក្ដីប្រកាសព័ត៌មានចេញនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ មួយថ្ងៃក្រោយការចាប់ខ្លួន ក្រសួងកសិកម្មបានគូសបញ្ជាក់ថា ការឃាត់ខ្លួននេះគឺជារឿងមិនសមនឹងកើតឡើង ខណៈដែលមន្ដ្រីជាន់ខ្ពស់រូបនេះកំពុងទៅចូលរួមកិច្ចប្រជុំផ្លូវការដើម្បីការពារសត្វ និងរុក្ខជាតិជិតផុតពូជ និងស្របពេលកម្ពុជានិងអាមេរិកកំពុងមានទំនាក់ទំនងសហប្រតិបត្ដិការយ៉ាងជិតស្និទ្ធ។ បន្ថែមលើនេះ ក្រសួងកសិកម្មអះអាងថា ក្រសួងប្រកាន់ខ្ជាប់នូវគោលការណ៍ និងច្បាប់ដែលមានចែងនៅក្នុងអនុញ្ញាសាយតេស។ វាជារឿងដ៏គួរឱ្យហួសចិត្ដជាទីបំផុត ដែលលោក គ្រី ម៉ះផល ត្រូវបានឃាត់ខ្លួនក្រោមបទចោទប្រកាន់យ៉ាងដូច្នេះ។ សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ទៀតថា សត្វស្វាក្ដាមត្រូវបានចិញ្ចឹមនៅកម្ពុជាតាំងពីឆ្នាំ២០០៥មកម៉្លេះ ហើយត្រូវបាននាំចេញសម្រាប់គោលដៅវេជ្ជសាស្ដ្រ ជាពិសេសសម្រាប់ដំណាក់កាលធ្វើពិសោធន៍ ដើម្បីផលិតឱសថ វ៉ាក់សាំង ឬគ្រឿងសំអាង។ សត្វស្វាក្ដាមទាំងនេះមិនមែនត្រូវបានចាប់ពីព្រៃ ហើយបញ្ជូនចេញទៅក្រៅប្រទេសនោះទេ។ ចំណែកកសិដ្ឋានដែលចិញ្ចឹមសត្វស្វាក្ដាមទាំងនេះទៀតសោត ទម្រាំទទួលបានការទទួលស្គាល់តាមផ្លូវច្បាប់ គឺសុទ្ធតែតម្រូវឱ្យគោរពតាមបទដ្ឋាអនាម័យ និងវិធីសាស្ដ្រចិញ្ចឹមត្រឹមត្រូវ ដើម្បីរក្សាឱ្យបាននូវហ្សេនេទិរបស់វាមិនឱ្យផុតពូជនោះឡើយ។ ចំពោះសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានអនុញ្ញាតឱ្យនាំចេញសត្វស្វាក្ដាម ដោយផ្អែកលើបទប្បញ្ញត្ដិជាតិ និងអន្ដរជាតិ។ ការនាំចូលទៅសហរដ្ឋអាមេរិក ក្រុមហ៊ុនដែលប្រកបអាជីវកម្មនាំចេញសត្វស្វាក្ដាមនេះ ត្រូវអនុវត្ដទៅតាមនីតិវិធីរបស់សហរដ្ឋអាមេរិក។ ជុំវិញការនាំចេញសត្វស្វា ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់តាមរយៈបណ្ដាញសង្គមធ្វីតទ័រ(Twitter)ផ្ទាល់ខ្លួនក្នុងពេលថ្មីៗនេះដែរថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយ ពោលចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២២ កម្ពុជាបានសម្រេចការនាំចេញសត្វស្វាសរុបចំនួន៦៨,០៧៦ក្បាល ស្របតាមគោលការណ៍អនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ ឬហៅកាត់ថាសាយតេស(CITES)។ នៅឆ្នាំ២០២០ កម្ពុជាបាននាំចេញសត្វស្វាទៅក្រៅប្រទេសចំនួន២២,៥៩៤ក្បាល ឆ្នាំ២០២១ចំនួន២៤,២០៦ក្បាល និងឆ្នាំ២០២២ចំនួន២១,២៧៦ក្បាល។ ភាគច្រើននៃសត្វស្វាដែលកម្ពុជានាំចេញ គឺនាំទៅកាន់សហរដ្ឋអាមេរិក ដោយក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ កម្ពុជានាំចេញស្វាទៅសហរដ្ឋអាមេរិកសរុបចំនួន៥៤,០៤៥ក្បាល។ ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើកម្ពុជា លោក គ្រី ម៉ះផល ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណេឌី (John F. Kennedy) ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក ក្នុងអំឡុងពេលលោកធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិកទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ សាយតេស(CITES) នៅប្រទេសប៉ាណាម៉ា។ ការឃាត់ខ្លួនមន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្មនេះ ក្រោមបទចោទ “សមគំនិតរត់ពន្ធសត្វស្វាក្តាម” ពីកម្ពុជាទៅអាមេរិក។ បើយោងតាមនាយកដ្ឋានយុត្ដិធម៌សហរដ្ឋអាមេរិកបានឱ្យដឹងថា លោក គ្រី ម៉ះផល គឺជាបុគ្គលម្នាក់ក្នុងចំណោមមនុស្ស៨នាក់ផ្សេងទៀត ដែលរងការចោទប្រកាន់ថា ជា“ក្រុមរត់ពន្ធសត្វស្វាព្រៃខុសច្បាប់”។ មន្ដ្រីក្រសួងកសិកម្មម្នាក់ទៀតគឺលោក កែវ អូម៉ាលីស ជាអគ្គនាយករដ្ឋបាលព្រៃឈើកម្ពុជា ក៏រងការចោទប្រកាន់ថាបានពាក់ព័ន្ធនឹងករណីនេះដែរ។ ការឃាត់ខ្លួនលោក គ្រី ម៉ះផល បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយភ្លាមៗក្រោយទទួលបានព័ត៌មាន ក្រសួងកសិកម្មកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានសម្ដែងការហួសចិត្ដ។ តាមសេចក្ដីប្រកាសព័ត៌មានចេញនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ មួយថ្ងៃក្រោយការចាប់ខ្លួន ក្រសួងកសិកម្មបានគូសបញ្ជាក់ថា ការឃាត់ខ្លួននេះគឺជារឿងមិនសមនឹងកើតឡើង ខណៈដែលមន្ដ្រីជាន់ខ្ពស់រូបនេះកំពុងទៅចូលរួមកិច្ចប្រជុំផ្លូវការដើម្បីការពារសត្វ និងរុក្ខជាតិជិតផុតពូជ និងស្របពេលកម្ពុជានិងអាមេរិកកំពុងមានទំនាក់ទំនងសហប្រតិបត្ដិការយ៉ាងជិតស្និទ្ធ។ បន្ថែមលើនេះ ក្រសួងកសិកម្មអះអាងថា ក្រសួងប្រកាន់ខ្ជាប់នូវគោលការណ៍ និងច្បាប់ដែលមានចែងនៅក្នុងអនុញ្ញាសាយតេស។ វាជារឿងដ៏គួរឱ្យហួសចិត្ដជាទីបំផុត ដែលលោក គ្រី ម៉ះផល ត្រូវបានឃាត់ខ្លួនក្រោមបទចោទប្រកាន់យ៉ាងដូច្នេះ។ សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ទៀតថា សត្វស្វាក្ដាមត្រូវបានចិញ្ចឹមនៅកម្ពុជាតាំងពីឆ្នាំ២០០៥មកម៉្លេះ ហើយត្រូវបាននាំចេញសម្រាប់គោលដៅវេជ្ជសាស្ដ្រ ជាពិសេសសម្រាប់ដំណាក់កាលធ្វើពិសោធន៍ ដើម្បីផលិតឱសថ វ៉ាក់សាំង ឬគ្រឿងសំអាង។ សត្វស្វាក្ដាមទាំងនេះមិនមែនត្រូវបានចាប់ពីព្រៃ ហើយបញ្ជូនចេញទៅក្រៅប្រទេសនោះទេ។ ចំណែកកសិដ្ឋានដែលចិញ្ចឹមសត្វស្វាក្ដាមទាំងនេះទៀតសោត ទម្រាំទទួលបានការទទួលស្គាល់តាមផ្លូវច្បាប់ គឺសុទ្ធតែតម្រូវឱ្យគោរពតាមបទដ្ឋាអនាម័យ និងវិធីសាស្ដ្រចិញ្ចឹមត្រឹមត្រូវ ដើម្បីរក្សាឱ្យបាននូវហ្សេនេទិរបស់វាមិនឱ្យផុតពូជនោះឡើយ។ ចំពោះសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានអនុញ្ញាតឱ្យនាំចេញសត្វស្វាក្ដាម ដោយផ្អែកលើបទប្បញ្ញត្ដិជាតិ និងអន្ដរជាតិ។ ការនាំចូលទៅសហរដ្ឋអាមេរិក ក្រុមហ៊ុនដែលប្រកបអាជីវកម្មនាំចេញសត្វស្វាក្ដាមនេះ ត្រូវអនុវត្ដទៅតាមនីតិវិធីរបស់សហរដ្ឋអាមេរិក។ ជុំវិញការនាំចេញសត្វស្វា ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់តាមរយៈបណ្ដាញសង្គមធ្វីតទ័រ(Twitter)ផ្ទាល់ខ្លួនក្នុងពេលថ្មីៗនេះដែរថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយ ពោលចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២២ កម្ពុជាបានសម្រេចការនាំចេញសត្វស្វាសរុបចំនួន៦៨,០៧៦ក្បាល ស្របតាមគោលការណ៍អនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ ឬហៅកាត់ថា សាយតេស(CITES)។ នៅឆ្នាំ២០២០ កម្ពុជាបាននាំចេញសត្វស្វាទៅក្រៅប្រទេសចំនួន២២,៥៩៤ក្បាល ឆ្នាំ២០២១ចំនួន២៤,២០៦ក្បាល និងឆ្នាំ២០២២ចំនួន២១,២៧៦ក្បាល។ ភាគច្រើននៃសត្វស្វាដែលកម្ពុជានាំចេញ គឺនាំទៅកាន់សហរដ្ឋអាមេរិក ដោយក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ កម្ពុជានាំចេញស្វាទៅសហរដ្ឋអាមេរិកសរុបចំនួន៥៤,០៤៥ក្បាល។ ឯកឧត្ដមឌិត ទីណា បានឱ្យដឹងទៀតថា សត្វស្វាដែលសហរដ្ឋអាមេរិកចាត់ទុកជាសត្វកម្រនោះ គឺត្រូវបានប្រជាពលរដ្ឋខ្មែរស្គាល់យ៉ាងច្បាស់ថាជាស្វាវត្តភ្នំ ដែលជាសត្វសម្បូរនិងមានវត្តមាននៅទូទាំងប្រទេសទាំងក្នុងព្រៃធម្មជាតិ ក៏ដូចជានៅតំបន់ជាយក្រុងនិងទីក្រុង។ យ៉ាងណាលោកថាបើនិយាយដល់ការនាំចេញដែលគោរពតាមគោលការណ៍នៃអនុសញ្ញាសាយតេស(CITES) គឺសត្វស្វាវត្តភ្នំមិនអាចនាំចេញបានឡើយ។ សត្វស្វាដែលនាំចេញ ជាកូនស្វាដែលបង្កើតនៅតាមកសិដ្ឋាន និងនាំចេញសម្រាប់ផ្នែកស្រាវជ្រាវពិសោធន៍បែបវេជ្ជសាស្ត្រប៉ុណ្ណោះ។ លោករដ្ឋមន្ដ្រីបានលើកជាសំណួរថា ក្នុងចំណោមសត្វស្វាដែលកម្ពុជានាំចេញទាំងជិត៧ម៉ឺនក្បាល តើមានប៉ុន្មានក្បាលបានចូលរួមក្នុងការផលិតវ៉ាក់សាំងកូវីដ-១៩? ឯកឧត្ដមរដ្ឋមន្ត្រីរំលេចឱ្យដឹងបន្ថែមថា សត្វស្វាក្ដាម(Crab-eating macaque)ជាសត្វស្វាកម្រ និងជិតផុតពូជនៅក្នុងឧបសម្ព័ន្ធទី២ នៃអនុញ្ញាសាយតេស(CITES)។ លោកចោទសួរទៀតថា តើធ្វើដូចម្ដេចទើបកម្ពុជាអាចនាំចេញសត្វស្វាឱ្យបានលើសពី១៧,០០០ក្បាលក្នុងមួយឆ្នាំ? លោកឆ្លើយថា “គឺយើងនឹងចិញ្ចឹមពួកវា”។ ដូច្នេះពាក់ព័ន្ធករណីចាប់ខ្លួនមន្ដ្រីក្រសួងកសិកម្មរបស់កម្ពុជានេះ ឯកឧត្ដម ឌិត ទីណា បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជានឹងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីស្វែងរកយុត្ដិធម៌ជូនមន្ដ្រីរបស់ក្រសួង ជាពិសេសអ្នកដែលបានបំពេញកាតព្វកិច្ចផ្លូវការតំណាងប្រទេសស្របតាមអនុសញ្ញាអន្ដរជាតិ។ បើតាមការបកស្រាយទាំងពីក្រសួងកសិកម្មផង និងរដ្ឋមន្ដ្រីក្រសួងកសិកម្មផង មន្ដ្រីរបស់កម្ពុជាលោក គ្រី ម៉ះផល មិនទំនងនឹងអាចពាក់ព័ន្ធជាមួយករណីរត់ពន្ធសត្វស្វាក្ដាមខុសច្បាប់ ដូចជាអ្វីដែលអាមេរិកបានអះអាងនោះឡើយ។ ចុះហេតុដូចម្ដេចបានជាអាមេរិកធ្វើដូច្នេះ? ឬក៏អាមេរិកមានចេតនាលូកដៃចូលកកូកកាយរឿងផ្ទៃក្នុងរបស់កម្ពុជា ហើយមានចេតនាគំរាមដល់កម្ពុជាដោយសារតែការគុំគួន ព្រោះកម្ពុជាមានទំនាក់ទំនងល្អជាមួយចិន? បញ្ហានេះ មែនទែនហាក់មិនពិបាកយល់ខ្លាំងពេកនោះទេ។ អាមេរិកដែលជាមហាអំណាចពិភពលោក តែងអះអាងពីសកម្មភាពដែលខ្លួនធ្វើថាជារឿងត្រឹមត្រូវ។ ធ្លាប់មានការលើកឡើងជារឿងយៗថា អ្នកមាន អ្នកធំធ្វើអ្វីក៏ត្រូវ ធ្វើអ្វីក៏សម ហើយក្នុងន័យនេះយើងអាចទាញការប្រៀបធៀបជាមួយអាមេរិកថា មហាអំណាចធ្វើអ្វីក៏ត្រូវ ធ្វើអ្វីក៏សម គ្មាននរណាហ៊ានជំទាស់ឡើយ។ ប៉ុន្ដែសម្រាប់កម្ពុជាជារដ្ឋឯករាជ្យដែលកំពុងរស់នៅក្រោមដំបូលសន្ដិភាពដឹកនាំដោយមេដឹកនាំមានភាពឈ្លាសវៃ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី មិនអាចឱ្យមហាអំណាចណាមកជិះជាន់ រំលោភបំពានបានតាមចិត្ដឡើយ។ អ្វីជាការកត់សម្គាល់ ជាមួយកម្ពុជាអាមេរិកធ្លាប់ល្អក់កករក្នុងរឿងជាច្រើន ក៏ព្រោះថាកម្ពុជាមិនព្រមធ្វើតាមការបង្គាប់បញ្ជារបស់គេ។ ជាក់ស្ដែងដូចជារឿងសិទ្ធិមនុស្ស លំហប្រជាធិបតេយ្យ ដែលអាមេរិកតែងចោទប្រកាន់កម្ពុជាថារំលោភសិទ្ធិមនុស្ស រឹតត្បិតសិទ្ធិសេរីភាព ឬបិទលំហប្រជាធិបតេយ្យជាដើម ។ អាមេរិកធ្លាប់ចោទកម្ពុជាថា ចាប់ឃាត់ខ្លួនអ្នកការពារសិទ្ធិមនុស្សទាំងបំពានច្បាប់ ប៉ុន្ដែបើមើលទៅលើសកម្មជនការពារសិទ្ធិមនុស្សដែលអាមេរិកចេញមុខកាងនោះ ហាក់សុទ្ធជាក្រុមដែលបង្កភាពវឹកវរដល់ស្ថិរភាពនៅកម្ពុជា និងជាកូនជឹងដែលមានមហាអំណាចនៅពីក្រោយចាំបង្វិលឱ្យពួកគេមកបង្កចលាចលនៅកម្ពុជាប៉ុណ្ណោះ។ ជាក់ស្ដែងដូចជានាង សេង ធារី ជាដើម។ នៅពេលដែលកម្ពុជាប្រើសិទ្ធិអំណាចក្នុងដែនសមត្ថកិច្ចរបស់ខ្លួនការពារសុខសន្ដិភាព តែធ្វើឱ្យឃ្នើសចិត្ដរបស់អាមេរិក គេបែរជាចោទថាកម្ពុជាខុសនេះខុសនោះ គាបសង្កត់ផ្នែកនេះផ្នែកនោះទៅវិញ។ ចំណុចដែលគួរចាប់អារម្មណ៍មួយទៀត ការដែលកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសចិន ដែលអាមេរិកចាត់ទុកចិនជាសត្រូវធំបំផុត ក៏ធ្វើឱ្យអាមេរិកមិនសប្បាយចិត្ដប៉ុន្មានដែរ។ អាមេរិកបានរកវិធីចោទដាក់កម្ពុជាជុំវិញការរក្សាបានទំនាក់ទំនងល្អជាមួយចិន តួយ៉ាងដូចជាចោទថាកម្ពុជាអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានយោធានៅមូលដ្ឋានទ័ពរាមជាដើម។ តែករណីនេះកម្ពុជាបានពន្យល់រាប់ភ្លេចដង ហើយអនុព័ន្ធយោធាអាមេរិកក៏ត្រូវបានអនុញ្ញាតឱ្យធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពរាម ដើម្បីឱ្យអស់មន្ទិល។ ផ្ទុយទៅវិញ អាមេរិករកវិធីទម្លាក់កំហុសលើកម្ពុជាទាល់តែបាន និងមិនជឿជាក់ពីអ្វីដែលកម្ពុជាបានលាតត្រដាង ដែលគ្មានប្រទេសណាហ៊ានធ្វើដូចកម្ពុជាអនុញ្ញាតឱ្យបរទេសធ្វើទស្សនកិច្ចក្នុងមូលដ្ឋានយោធារបស់ខ្លួននោះឡើយ។ ទាក់ទិនការចាប់ខ្លួនមន្ដ្រីរបស់កម្ពុជា ក៏ជារឿងហេតុកើតឡើងស្រដៀងនឹងការចាប់ខ្លួនអ្នកជំនួញល្បីឈ្មោះរបស់ចិនក្រោមបញ្ជារបស់អាមេរិក ធ្វើឱ្យកក្រើកពេញពិភពលោក។ នោះគឺការចាប់ខ្លួនអ្នកស្រី ម៉េង វ៉ាន់ជូ(Meng Wanzhou) ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុនHuawei និងជាកូនស្រីស្ថាបនិកក្រុមហ៊ុន Huawei តែម្ដង។ អ្នកស្រីត្រូវបានឃាត់ខ្លួននៅក្នុងប្រទេសកាណាដាកាលពីខែធ្នូឆ្នាំ២០១៨តបតាមសំណើអាមេរិក ដោយអាមេរិចោទថាអ្នកស្រីរំលោភលើទណ្ឌកម្មដាក់លើអ៊ីរ៉ង់ លួចទាក់ទងធ្វើជំនួញជាមួយក្រុមហ៊ុនអ៊ីរ៉ង់។ ក្រោយចាប់ខ្លួនអាមេរិកបានដាក់សំណើសុំធ្វើបត្យាប័នអ្នកស្រីទៅអាមេរិក ដើម្បីកាត់ទោសតាមអ្វីដែលបានចោទប្រកាន់ ប៉ុន្ដែផែនការអាមេរិកមិនទទួលបានជោគជ័យ។ នៅទីបំផុត អ្នកស្រីក៏ត្រូវបានរួចផុតពីការចោទប្រកាន់ ហើយបានចាកចេញពីការឃុំខ្លួននៅកាណាដាត្រឡប់ទៅកាន់មាតុភូមិកំណើតវិញក្នុងឆ្នាំ២០២១។ នេះគឺជាជ័យជម្នះដ៏ធំធេងបំផុតរបស់ចិនខាងផ្នែកការទូត អាចយកឈ្នះសហរដ្ឋអាមេរិកបាន។ ករណីរបស់អ្នកស្រីម៉េង ក៏ត្រូវបានគេចាត់ទុកថាអ្នកស្រីគឺជាជនរងគ្រោះដោយគ្មានកំហុស នៃការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយរបស់សហរដ្ឋអាមេរិក។ ដូច្នេះយើងក៏សង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធរបស់កម្ពុជា ក៏អាចយកឈ្នះទៅលើករណីរបស់លោក គ្រី ម៉ះផល ដូចចិនយកឈ្នះលើរឿងក្ដីអ្នកស្រី ម៉េង វ៉ាន់ជូ។ បើតាមលោក ណៅ ធួក ប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេស(CITES) ប្រចាំកម្ពុជា បានបញ្ជាក់ថា “រដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមយ៉ាងអស់ពីសមត្ថភាពដើម្បីឆ្លើយតបចំពោះហេតុការណ៍នេះ”។ លោកថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតកំណត់ទូតមួយរួចហើយទៅកាន់ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ ដើម្បីស្នើសុំការបំភ្លឺអំពីការចាប់ខ្លួន និងសុំឱ្យដោះលែងលោក ម៉ះផល ព្រមទាំងបានស្នើឱ្យគាត់ស្នាក់នៅស្ថានទូតកម្ពុជានៅរដ្ឋធានីវ៉ាស៊ីនតោន។ ហេតុនេះ យើងមានតែរំពឹងថានឹងអាចបញ្ជាក់ភាពស្អាតស្អំ និងស្វែងរកយុត្ដិធម៌ជូនលោក ម៉ះផល វិញបានក្នុងពេលឆាប់ៗ។ ជាចុងក្រោយ សូមកុំភ្លេចទាញការចាប់អារម្មណ៍ថា ចេតនារបស់អាមេរិកធ្វើទៅលើប្រទេសមួយ ពេលខ្លះមិនពិបាកកាត់យល់នោះទេ។ បើនិយាយដល់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសតូចៗធ្វើឡើងពីសំណាក់អាមេរិក មានឧទាហរណ៍ច្រើនគួរសមហើយ ដូចជានៅតំបន់មជ្ឈិមបូព៌ា។ ក្រោយពេលអាមេរិកលូកដៃខ្លាំង តើបណ្ដាប្រទេសនៅមជ្ឈិមបូព៌ាទទួលផលចំណេញឬត្រូវរងគ្រោះ ជាក់ស្ដែងអ៊ីរ៉ាក់ ស៊ីរីជាដើម? ការចង់សាបព្រោះប្រជាធិបតេយ្យប៉ុន្ដែធ្វើខុសទីតាំង ព្រោះមិនបានស្វែងយល់ឱ្យច្បាស់ពីវប្បធម៌ បញ្ហាផ្ទៃក្នុងរបស់ប្រទេសឬតំបន់នោះ បានត្រឹមបន្សល់ទុកនូវមហន្ដរាយនិងសង្គ្រាម មិនអាចកសាងសន្ដិភាពបានឡើយ។ កម្ពុជា មិនអាចឱ្យនរណាម្នាក់មកបំផ្លាញសន្ដិភាពជាដាច់ខាត។ ប៉ុន្ដែកម្ពុជាក៏មិនស្អប់ខ្ពើមមិត្ដបរទេសណានោះដែរ មិនថាអាមេរិក ចិន ឬប្រទេសណាក៏ដោយ កម្ពុជានៅតែបើកទ្វារស្វាគមន៍ទាំងអស់ សំខាន់ជាការបង្កើតទំនាក់ទំនងដែលផ្ដល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ចៀសវាងការបង្កផលវិបាកឬបញ្ហា៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង