ឯកឧត្តម ដួង តារា បាននាំយកអំណោយរបស់លោកជំទាវ Kim Keon-Yee ជំទាវទីមួយរបស់ឯកឧត្តម Yoon Suk-Yeol ប្រធានាធបិតីប្រទេសកូរ៉េខាងត្បូង ចែកជូនប្រជាពលរដ្ឋខ្វះខាត
128

ភ្នំពេញ៖លោកជំទាវ Kim Keon Yee ជំទាវទីមួយ(First Lady) របស់ឯកឧត្តម Yoon Suk-Yoel ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង បានផ្តល់អំណោយសប្បុរសតាមរយៈឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋក្រីក្រ ជនពិការ ចាស់ជរា មន្ត្រីរាជការ សរុបជាង៥៥០គ្រួសារ។ កម្មវិធីចែកអំណោយសប្បុរសនេះប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតក្នុងភូមិដីថ្មីសន្តិភាព ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ដួង តារា និងលោក Seung Heon Bank (ហៅ jonh) តំណាងម្ចាស់ជំនួយកូរ៉េ ,លោកឧកញ៉ា អ៊ុត ធី និងលោកជំទាវ,លោកឧកញ៉ា សោម សុខរ៉ាឌី,បងប្អូនសប្បុរសជន រួមជាមួយក្រុមការងារស្ម័គ្រចិត្តឯកឧត្តម ដួង តារា ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ឌី រ៉ាដូ អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ, លោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ មន្ត្រីរាជការ អាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ឌី រ៉ាដូ ជាអភិបាលរងខេត្ត និងជាតំណាងអភិបាលខេត្តឧត្តរមានជ័យបានមានប្រសាសន៍ស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម ដួង តារា ជាលើកទី៥ដែលពាំនាំនូវអំណោយសប្បុរសមកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងភូមិដីថ្មីសន្តិភាព ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទនេះ។ មិនតែប៉ុណ្ណាះដូចជាពេលនេះទៀតសោតឯកឧត្តមបាននាំយកនូវអំណោយសប្បុរសរបស់លោកជំទាវទី១ របស់ប្រធានាធិបតីកូរ៉េខាងត្បូងមកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពិតប្រាកដ។ ឯកឧត្តម ដួង តារា ក៏មានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសនោះផងដែរថាលោកពិតជាសប្បាយរីករាយខ្លាំងនៅពេលដែលឃើញបងប្អូនប្រជាពលរដ្ឋចេះសាមគ្គីគ្នារស់នៅទីនេះ ដែលមានលោក លឹម ភា ជាជនពិការដៃទាំងពីរដែលបានបរិច្ចាគដីឲ្យពួកគាត់សម្រាប់រស់នៅ។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ Kim Keon Yee ជាជំទាវទីមួយរបស់ឯកឧត្តម Yoon Suk-Yoel ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងដែលបានយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។ឯកឧត្តមក៏បានមានមតិផ្ដាំផ្ញើចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើយ៉ាងណារក្សាឲ្យបាននូវគុណតម្លៃនៃមនុស្ស ជៀសឱ្យបាននូវរាល់វិវាទដូចជាអំពើហិង្សាក្នុងគ្រួសារ ទង្វើអសន្តិសុខផ្សេងៗ រួមទាំងថ្នាំញៀនផងដែរ និង ផ្តាំផ្ញើរទៅប្រជាពលរដ្ឋកុំធ្វើសកម្មភាពកាប់ទន្ទ្រានដីរបស់រដ្ឋ។ សូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាពេលបោះឆ្នោតនាពេលខាងមុខបន្តទៀត។ មានសន្តិភាពទើបពួកយើងមានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះ។ សូមចូលរួមស្រឡាញ់អាណិតប្រជាពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាពតែមួយ។
តំណាងសប្បុរសជនកូរ៉េលោក Seung Heon Bank (ហៅ jonh) ក៏បានមានមតិសំណេះសំណាលផងដែរថា លោកពិតជាមានមោទនភាពណាស់ដែលបានមកប្រទេសកម្ពុជានាពេលនេះ។ លោកក៏ដូចជាប្រជាជនកូរ៉េពិតជាស្រលាញ់ប្រទេសកម្ពុជា ហើយលោកបានមកទីនេះដោយសារលោកបានឃើញនូវអំពើល្អរបស់ឯកឧត្តម ដួង ដារា ដែលបានធ្វើនាពេលកន្លងមក។ កត្តានៃទង្វើល្អទាំងអស់នេះហើយដែលញ៉ាំងឲ្យប្រជាជនកូរ៉េក៏ដូចជាសប្បុរសជនកូរ៉េ កាន់តែកត់សម្គាល់និងយកចិត្តទុកដាក់ខ្លាំងមកលើប្រទេសកម្ពុជា និង ជាការបង្កើតទំនាក់ទំនងល្អកាន់ខ្លាំងរបស់កម្ពុជា-កូរ៉េ។
លោក Oknha Kiran Reddy ដែលជាសប្បុរសជនឥណ្ឌា តែលោកបានចូលជាសញ្ជាតិកម្ពុជាហើយ ក៏បានមានមតិមិនខុសគ្នាជាមួយនឹងលោក Seung Heon Bank ប៉ុន្មានដែរ ដែលលោកបានបញ្ជាក់ថាលោកពិតជាពេញចិត្ត និងគាំទ្រនូវទង្វើល្អរបស់ឯកឧត្តម ដួង តារា ។ លោកនឹងព្យាយាមខិតខំរកអ្នកវិនិយោគដើម្បីចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ចុងបញ្ចប់នៃកម្មវិធីឯកឧត្តម ដួង តារា រួមទាំងគណៈអធិបតីទាំងអស់បានអញ្ជើញពិនិត្យការដ្ឋាន និងគម្រោងដែលនឹងរៀបចំ កសាងនូវអគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗផងដែរ ដើម្បីជួយបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យប្រជាពលរដ្ឋចេះស្ទូចត្រី ប្រសើជាងឲ្យត្រីទៅពួកគាត់ទទួលទាន។
អំណោយដែលចែកជូនទៅកងកម្លាំងនគរបាលចំនួន០៤ នាក់ កម្លាំងកងរាជអាវុធហត្ថចំនួន០៤នាក់ ប្រជាការពារចំនួន១៦នាក់ និងយុវជនគណបក្សប្រជាជនបក្សចំនួន១០នាក់ ក៏បានទទួលបាននូវថវិកាឧបត្ថម្ភមួយចំនួន។ ឯប្រជាពលរដ្ឋចំនួនជាង៥០០គ្រួសារក៏ទទួលបាននូវអំណោយជាគ្រឿងឧបភោគបរិភោគមាន អង្ករ មី ត្រីខ ផងដែរ៕