ធ្ងន់ករហើយ! ក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណគេហទំព័ររបស់លោក ផែង វណ្ណៈ ដោយសារការជេរប្រមាថចំពោះព្រះសង្ឃ
TNM(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះ បានសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានរបស់ លោក ផែង វណ្ណៈ ។
យោងតាមប្រកាសរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថា លោក ផែង វណ្ណៈ «បានជេរប្រមាថចំពោះព្រះសង្ឃ ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនាដែលជា សាសនារបស់រដ្ឋ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និង កិច្ចសន្យាអាជីវកម្ម ដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន»៕