លោក មាស សោភ័ណ្ឌ អាជ្ញាធរនិងអ្នកសារព័ត៌មានប្រៀបដូចនឹងក្រដាសប្រាក់ ដែលមិនអាចខ្វះគ្នាបាន!
ព្រៃវែង៖ ថ្លែងក្នុងវេទិកាសាធារណៈនៅសាលាឃុំកំពង់ពពិល ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង នៅព្រឹកទី២១.១១.២០២២។ លោក មាស សោភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ អំពាវនាវដល់ អាជ្ញាធរសូមកុំចាត់ទុកអ្នកសារព័ត៌មាន ជាសត្រូវ ដោយត្រូវចាត់ទុក អ្នកសារព័ត៌មាន ជាដៃគូល្អដែលមិនអាចខ្វះបាន!។ លោក មាស សោភ័ណ្ឌ អាជ្ញាធរ និងអ្នកសារព័ត៌មាន ប្រៀបបាននិងក្រដាសប្រាក់ ដែលបាត់គ្នាមិនបាន។ក្នុងនោះលោកៈ ក៏បានលើកជាឧទាហរណ៍ថាៈ សន្លឹកប្រាក់ដែលយើងចាយ បើបាត់ម្ខាង គឺយើងចាយមិនកើតទេ។
ហេតុនេះអាជ្ញាធរ និងអ្នកសារព័ត៌មាន ក៍អញ្ចឹងដែរ គឺត្រូវសហការគ្នាយ៉ាងល្អក្នុងការផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ដើម្បីប្រយោជន៍ជាតិ និងប្រយោជន៍ពលរដ្ឋ។ សូមជម្រាបថាៈ វេទិកាសាធារណៈនៅសាលាឃុំកំពង់ពពិល នោះគឺក្រោមវត្តមានលោក មាស សោភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ។ ដោយមានការចូលរួមពីលោក សាក់ សុធី អភិបាលរងស្រុកពារាំង លោក ឡុង ប៊ុនធឿន អធិការស្រុក អធិការរង មន្ត្រីPMស្រុក ។
លោក ឈាង សាវី មេឃុំកំពង់ពពិល ក្រុមប្រឹក្សាឃុំ អ្នកសារព័ត៌មាន អាជីវករ ម្ចាស់ហាង(KTV-កោសជប់) រួមនិងពលរដ្ឋ ជាច្រើននាក់ផងដែរ។ ជាមួយគ្នានោះ មន្ត្រីពាក់ព័ន្ធ បានលើកឡើងពីការអនុវត្តតួនាទី របស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់។ មន្ត្រីជំនាញ បានស្នើឱ្យម្ចាស់(ខារ៉ាអូខេ-កោសជប់) រួមនិងនារីៗទាំងអស់ ដែលបានប្រកបមុខរបរការងារនេះ ។ ត្រូវគោរពច្បាប់ កុំឱ្យបំពានច្បាប់ កុំជួញដូរផ្លូវភេទ ដែលនាំឱ្យមានទោសទាន់ជាប់ខ្លួន។ លោក ឈាង សាវី មេឃុំកំពង់ពពិល បានបង្ហាញថា រដ្ឋបាលឃុំកំពង់ពពិល មានទំនាក់ទាក់ទង និងផ្ដល់សេវាសាធារណៈល្អ ដល់ពលរដ្ឋ។ទន្ទឹមនិងនោះ លោក មាស សោភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ សំណេះសំណាលសួរសុខទុក្ខ មន្ត្រីពាក់ព័ន្ធ រួមនិងពលរដ្ឋផងដែរ។ លោក មាស សោភ័ណ្ឌ បានថ្លែងថាៈ បច្ចុប្បន្នកម្ពុជាយើង មានអង្គភាពសារព័ត៌មាន”អនឡាញ”ចំនួន៨៥៤ស្ថាប័ន ។
បើរាប់បញ្ចូលទាំងវិទ្យុ ទូរទស្សន៍ ទស្សនាវតី កាសែត សរុបចំនួន២.១១៧ស្ថាប័ន។
ក្នុងនោះអ្នកសារព័ត៌មាន ទូទាំងប្រទេស ចន្លោះពី៥.០០០នាក់ទៅ៦.០០០នាក់ឯណោះ ដែលជាចំនួនច្រើន គួរឱ្យកត់សម្គាល់.!។ លោក មាស សោភ័ណ្ឌ ក៏បានណែនាំដល់អ្នកសារព័ត៌មាន អោយគោរពក្រមសីលធម៌ និងវិជ្ជាជីវៈ សិទ្ធក្នុងការផ្សាយព័ត៌មាន សិទ្ធក្នុងការបញ្ចេញមតិ រួមនិងការទទួលខុសត្រូវចំពោះអត្ថបទ ដែលខ្លួនបានផ្សាយ។ លោក មាស សោភ័ណ្ឌ បញ្ជាក់ថាៈ សិទ្ធសារព័ត៌មាន ក្នុងមាត្រា៣ និងមាត្រា៧ ច្បាប់ស្ដីពីរបបសារព័ត៌មាន-ការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ក្នុងមាត្រា១០ ច្បាប់ស្ដីពីរបបសារព័ត៌មាន ដែលអ្នកសារព័ត៌មាន ត្រូវយល់ដឹង។ បន្ថែមពីនេះលោក មាស សោភ័ណ្ឌ ក៏បានណែនាំ ដល់ម្ចាស់(ខារ៉ាអូខេ)និង(កោសជប់) ក៏ដូចជានារីៗ ។
ដែលប្រកបអាជីវកម្ម នៅតំបន់នោះសូមកុំប្រព្រឹត្ត នូវអំពើជួញដូរផ្លូវភេទនិងជួញដូរមនុស្ស។ លោក មាស សោភ័ណ្ឌ បង្ហាញថាៈ ការចចារ ការបញ្ចុះបញ្ចូលពីសំណាក់ជនទី៣ ដើម្បីឱ្យមានការព្រមព្រៀង រួមភេទជាថ្នូរ និងប្រយោជន៍ នោះហើយគឺជាអំពើជួញដូរមនុស្ស និងជួញដូរផ្លូវភេទ។ ការជួញដូរ ការកេងចំណេញ ពេលវេលា ពលកម្ម ការប្រើប្រាស់ពលរដ្ឋជាអនិតិជន វាក៍ជាអំពើជួញដូរផងដែរ ។
ជាចុងបញ្ចប់ លោក មាស សោភ័ណ្ឌ បានអំពាវនាវ ដល់បងប្អូន សូមជៀសវាង ការប្រព្រឹត្តសកម្មភាពទាំងនេះ ហើយត្រូវឆ្លើយថាទេ ចំពោះគ្រឿងញៀន៕សម្រួលដោយ ទៀង បុណ្ណរី