ភ្នំជម្រកសត្វ សហគមន៍សំអាង អាជ្ញាធរខេត្ត រួមនិងមន្ទីរទេសចរណ៍នាំគ្នាកែប្រែធ្វើជាតំបន់ទេសចរណ៍ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ
ខេត្តស្ទឹងត្រែង: តំបន់ទេសចរណ៍ជាច្រើនដែលបង្កើតឡើងដោយសហគមន៍នៅតាមឃុំ ភូមិ នីមួយៗ ក្នុងខេត្តស្ទឹងត្រែង។ ដោយឡែកតំបន់ទេសចរសហគមន៍សំអាងស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត់ មានអ្នកភូមិជាច្រេីន១ដូចជា ភូមិសំអាង ភូមិវាលដេញ ភូមិឆ្វាំង ភូមិអន្លង់ជ្រៃ ពួកគាត់មានការសប្បាយចិត្តយ៉ាងខ្លាំង ពេលឃើញមាន ខាងសហគមន៍ អាជ្ញាធរខេត្ត និងមន្ទីរទេសចរណ៍ខេត្ត នាំគ្នាធ្វើការកែប្រែ និងអភិរក្ស តំបន់ភ្នំជម្រកសត្វ ឲ្យក្លាយទៅជាតំបន់ទេសចរណ៍បែបធម្មជាតិ ដល់ស្រស់ស្អាតមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ស្ថិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដើម្បីបង្កើនរកប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅទីនោះ។
ប្រធានសហគមន៍តំបន់ភ្នំជម្រកសត្វ លោកញាន ផន បានបង្ហាញនូវអារម្មណ៍យ៉ាងរីករាយដោយពោលថា ពេលដែលតំបន់ភ្នំជម្រកសត្វនេះ ត្រូវបានអភិរក្សនិងកែប្រែឲ្យក្លាយទៅជាតំបន់ទេសចរណ៍នោះ ពលរដ្ឋនៅក្នុងតំបន់សហគមន៍សំអាង ពិតជាបានទទួលនូវផលប្រយោជន៍ជាច្រេីន ពីវិស័យទេសចរណ៍នេះជាក់ជាមិនខាន។ លោកញាន ផន ប្រធានសហគមន៍ភ្នំជម្រកសត្វ បានលើកឡើងបន្តទៀតថា តំតំបន់ភ្នំជម្រកសត្វព្រៃនេះ មានផ្ទៃដីជាង៤ពាន់ហិចតា ដែលជាតំបន់ព្រៃភ្នំហុំព័ទ្ធដោយព្រៃឈើធំៗ និងមានសត្វព្រៃកំពុងរស់នៅជាច្រេីនប្រភេទទៀតផង ពោលគឺធ្វើឲ្យតំបន់នេះមានភាពទាក់ទាញភ្ញៀវទេសចរបន្ថែមទៀតនៅពេលខាងមុខ។ លោកប្រធានសហគមន៍តំបន់ភ្នំជំរកសត្វបានបញ្ជាក់ថានៅពេលខាងមុខនេះ បងប្អូនប្រជាពលដ្ឋនៅជុំវិញ១តំបន់សហគមន៍នេះ ប្រាកដជាមានជីវភាពធូរធាជាងមុន ហើយជាងនេះទៅទៀត ពួកគាត់អាចមិនទៅធ្វេីការងារចំណាកស្រុកនៅឯប្រទេសក្រៅទៀតទេ ។
រីឯលោកអ៊ន់ បោសឿន ឆប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ក៏បានលេីកឡេីងដែរថា មន្ទីរទេសចរណ៍ខេត្ត កន្លងមកបានខិតខំប្រឹងប្រែងធ្វេីការទំនាក់ទំនងធ្វេីការងារជាមួយអង្គការដៃគូ និងស្វែងរកអ្នកវិនិយោគបន្ថែម ដេីម្បីធ្វេីឲ្យតំបន់នេះក្លាយទៅជាតំបន់ទេសចរណ៍ដ៏សំបូរបែប ដេីម្បីឲ្យប្រជាពលរដ្ឋនៅទីនេះ មានប្រាក់ចំណូលបន្ថែមលេីមុខរបរបច្ចុប្បន្នផង និងជាងនេះទៅទៀតក៏អាចធ្វេីឲ្យពួកគាត់មិនអាចចំណាកស្រុកថែមទៀតផង។ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ថា ដេីម្បីឲ្យពលរដ្ឋនៅសហគមន៍នេះ អាចរកប្រាក់ចំណូលបន្ថែមលេីវិស័យទេសចរណ៍ នេះបាន ពួកគាត់គួរតែរៀនឲ្យចេះលេីមុខវិជ្ជា ទេសចរណ៍ ដេីម្បីបង្កេីនចំណេះដឹង លេីវិស័យនេះ ដែលធ្វេីឲ្យភ្ញៀវទេសចរមានទំនុកចិត្ត។ លោកប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់បន្តថា កន្លងមកក៏ដូចជាថ្ងៃនេះ មន្ទីរទេសចរណ៍បានសការណ៍ជាមួយអង្គការដៃគូរយកអ្នកជំនាញផ្នែកទេសចរ មកបង្ហាត់បង្រៀនដល់ពលរដ្ឋនៅក្នុងសហគមន៍ ឲ្យគាត់មានចំណេះវិជ្ជានិងជំនាញ ដេីម្បីបំរេីឲ្យវិស័យទេសចរមានសក្តានុពល។
ជាមួយគ្នានេះដែរ ក្នុងនាមអភិបាលខេត្ត លោកញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង បានលេីកឡេីងថា តំបន់ភ្នំជម្រកសត្វនេះ មានភាពល្អប្រសេីរបំផុតលេីផ្នែកទេសចរណ៍ ព្រោះទីនេះមានអំណោយផល ព្រមទាំងមានព្រៃឈេី មានទាំងភ្នំ ទាំងសត្វព្រៃ តែត្រូវឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះ ចេះថែរក្សាតំបន់នេះឲ្យមានបរិស្ថានល្អ មានអនាម័យល្អ នឹងត្រូវរៀនវគ្គជំនាញផ្នែកទេសចរណ៍ឲ្យចេះបន្ថែមទៀត ដេីម្បីបំរេីភ្ញៀវទេសចរឲ្យបានល្អប្រសេីរបំផុត។ម្យ៉ាងវិញទៀត លោកញ៉ែម សារី ដែលជាអភិបាលរងខេត្តស្ទឹងត្រែង ក៏បានលេីទឹកចិត្ត នឹងផ្តល់ជាវិញ្ញាបនបត្រផងដែរ ដល់ប្រជាពលរដ្ឋពេលដែលបានសិក្សាវគ្គខ្លីៗលេីវិស័យទេសចរណ៍ថែមទៀតផង ដែលចេញដោយមន្ទីរទេសចរណ៍ខេត្ត។
ដោយសហការី tnm ស្ទឹងត្រែង សម្រួលដោយ ទៀង បុណ្ណរី