ផូស៉ីលឆ្អឹងដាយណូស័រ ត្រូវបានរកឃើញនៅតំបន់ការពារធម្មជាតិកោះ​ប៉ោ ក្នុងដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា

ខេត្តកោះកុង៖ ផូស៉ីលឆ្អឹងដាយណូស័រ ត្រូវបានរកឃើញនៅតំបន់ការពារធម្មជាតិកោះ​ប៉ោ ក្នុងដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ផូស៊ីលនេះគឺជាឆ្អឹងស្មងជើងខាងឆ្វេងរបស់ដាយណូស័រមួយប្រភេទ មានប្រវែង៧០ស.ម និងទទឹង​២០ស.ម ដែលអាចមានអាយុកាល ៦៥លាន-១៩០លានឆ្នាំមុន។ នេះជាផូស៊ីលឆ្អឹងសត្វដំបូងគេដែលរកឃើញនៅកម្ពុជា។
តាមរយៈផែនទីភូគព្ភសាស្ត្រ តំបន់ដែលបានប្រទះឃើញផូស៊ីលឆ្អឹងសត្វនេះ មានអាយុកាលក្នុងស័កទី២ (៦៥លាន​-១៩០លានឆ្នាំមុន) មានន័យថា វាអាចមានទំនាក់ទំនង នឹងសត្វដែលរស់នៅក្នុងពេលដាយ​ណូ​ស័រនៅមានជីវិត។
គម្រោងនេះមានការចុះពិនិត្យដល់ទីតាំងដោយក្រុមជំនាញអន្តរជាតិ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រួមនឹងស្ថាប័នពាក់ព័ន្ធ ៕ (by AMS)
អត្ថបទដែលជាប់ទាក់ទង