បុរសម្នាក់ ដែលចង់គេចវេះមិនព្រមផ្តល់សំណាកតាមការស្នើសុំរបស់គ្រូពេទ្យ

TNM(ភ្នំពេញ) ៖ បុរសម្នាក់ដែលជាប់ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ គឺឪពុកម្តាយធ្វើតេស្តវិជ្ជមាន បានព្យាយាមគេចវេះមិនព្រមឲ្យក្រុមគ្រូពេទ្យយកសំណាក បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។

ជាវិធានការដោយមានការស្នើសុំពីក្រុមគ្រូពេទ្យ កម្លាំងគអន្តរាគមន៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការដ្ឋាន និងជាប្រធានក្រុមការងារប្រតិបត្តិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ និងក្រុមគ្រូពេទ្យក្រសួងសុខាភិបាលនៅល្ងាចថ្ងៃទី១៧ខែមីនាឆ្នាំ២០២១ កម្លាំងចម្រុះបានចុះទៅដល់ទីតាំងផ្ទាល់ ស្ថិតនៅផ្ទះជាន់ទី៤ ផ្លូវព្រះមុនីវង្ស ភូមិ២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ នាំខ្លួនបុរស ដែលចង់គេចវេសម្នាក់នោះ ទៅកាន់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ចាក់អង្រែក្រោមបានដោយជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង